អង្គការ WCS ៖ មានសុទិដ្ឋនិយមចំពោះវត្តមានសត្វព្រៃជាច្រើនប្រភេទ តែក៏បានសម្ដែង​ការ​ព្រួយ​បារម្ភពីការបរបាញ់

ចែករំលែក៖

 ខេត្តក្រចេះ ៖ សត្វព្រៃជាច្រើនប្រភេទរួមមាន ៖ ដំរីព្រៃ ខ្ទីង ទន្សោង ប្រើស ជ្រូកព្រៃ ឆ្មាដាវ ស្វាត្រោស ស្វាក្ដាម ស្វាអង្កត់ ប្រម៉ា សំពោចធំ ក្ដាន់ញែងតូច ក្ងោក មាន់ទោ ប្រាក់ ប្រផេះ បៃតង និងសត្វស្លាបមួយចំនួនទៀត ត្រូវបានគេរកឃើញនៅក្នុងព្រៃនៃខេត្តក្រចេះ និង ជម្រកសត្វព្រៃកែវសីមា នៃខេត្តមណ្ឌលគិរី ។

នេះបើយោងតាមការឲ្យដឹងពីអង្គការ WCS ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ដែលជាអង្គការគាំពារសត្វព្រៃមួយ នៅក្នុងប្រទេសកម្ពុជាបានឲ្យដឹងលទ្ធផលពីកាមេរ៉ា ដែលដាក់បង្កប់ក្នុងព្រៃបង្ហាញឲ្យឃើញពីសត្វព្រៃជាច្រើនប្រភេទកំពុងមានវត្តមាន ។

លោក សុត្រ វ៉ាន់ឌឿន ប្រធានក្រុមស្រាវជ្រាវ និងជាអ្នកតាមដានសត្វព្រៃរបស់អង្គការ WCS បានលើកឡើងថា វត្តមានសត្វព្រៃទាំងនេះបានបង្ហាញកាន់តែច្បាស់ថា «ដែនជម្រកសត្វព្រៃនេះជាតំបន់ការពារធម្មជាតិដ៏សំខាន់បំផុតនៅកម្ពុជា  ក្នុងការអភិរក្សប្រភេទសត្វព្រៃសំខាន់ៗ» ។ លោកបន្តថា ដែនជម្រកសត្វព្រៃកែវសីមា មានសារសំខាន់ជាសកល សម្រាប់ការអភិរក្សប្រភេទពានរ ដូចជា ៖ ស្វាកន្ទុយស និងទោចថ្ពាល់លឿង ដែលកំពុងរស់នៅដែនជម្រកសត្វព្រៃនេះច្រើនជាងគេបង្អស់ ពពួកខ្លាព្រៃ ដំរីអាស៊ី ក្រុមគោសាទិស និង សត្វស្លាបជា ច្រើនផ្សេងទៀត ។

ចំពោះសុទិដ្ឋនិយមនេះ ប្រធានក្រុមការងារស្រាវជ្រាវនៃ WCS រូបនេះ ក៏នៅបានសម្ដែងការព្រួយបារម្ភផងដែរ ពីបញ្ហាប្រឈមនានាចំពោះសត្វព្រៃទាំងនោះ ដូចជា ៖ ការបរបាញ់ និងបាត់ទីជម្រកជាដើម…។ លោកក៏ បានអំពាវនាវឲ្យប្រជាសហគមន៍ចូលរួមដើម្បីកាត់បន្ថយការគំរាមកំហែងនានា ចំពោះធនធានព្រៃ និងសត្វព្រៃ នៅក្នុង ដែនជម្រកនេះ ដោយការមិនទិញ-លក់ និងបរិភោគសត្វព្រៃ ៕ ជាយក្រុង

nkd001 (3) nkd001 (1) nkd001 (2) nkd001 (4)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print