សាហគមន៍អឺរ៉ុបបានលើកឡើងនៅសំណើរ ទៅកាន់សមាជិករបស់ខ្លួនថាពលរដ្ឋរបស់អង់គ្លេស និងត្រូវបានការពារផលប្រយោជន៍ បើទោះបីអង់គ្លេសបានចាកចេញពីអឺរ៉ុបហើយក្តី។
តាមសេចក្តីព្រៀងច្បាប់របស់អឺរ៉ុប នឹងផ្តល់សិទ្ធរស់នៅដូចដើមដល់ពលរដ្ឋ អង់គ្លេសដែលកំពុងតែរស់នៅប្រទេសផ្សេងទៀតក្នុងតំបន់អឺរ៉ុប ។ កិច្ចពិភាក្សាស្តីពីការចាកចេញនោះនឹងបន្តធ្វោះឡើងនៅក្នុងទីក្រុងឡុងនាខែ មិថុនាខាងមុខ។
គម្រោងខាងលើរបស់អឺរ៉ុបក្នុងគោលដៅការពារ ពលរដ្ឋអង់គ្លេង ជាង ៣លាននាក់ដែលកំពុងរស់នៅធ្វើការនៅក្នុង២៧ប្រទេសសហគមន៍អឺរ៉ុប ។
សេចក្តីព្រៀងច្បាប់ខាងលើនឹងត្រូវពិភាក្សាគ្នា នៅសប្តាហ៍ក្រោយក្នុងកិច្ចប្រជុំសហគមន៍អឺរ៉ុប។ ពលរដ្ឋអង់គ្លេសជាច្រើន ដែលចូលនិវត្តិ ត្រូវរស់នៅនិង ទទួលប្រាក់និវត្តិ ក៏ដូចជាការធានារក្សាសុខាភិភាលរបស់សហគមន៍អឺរ៉ុប ។ ប្រសិនបើអឺរ៉ុប ធ្វើតានតឹង ពលរដ្ឋអង់គ្លេសរាប់សែននាក់ ត្រូវបាត់បង់ការរក្សាសុខភាពនិង ប្រាក់ចូលនិវត្ត។
នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ដែលជាបុគ្គល ត្រូវបានគេព្យាករណ៍និងជាប់ឆ្នោត ជាបន្តទៀតនៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី ៨ខែមិថុនាខាងមុខ បានអំពាវនាវដល់អឺរ៉ុប មានការធានាដល់ពលរដ្ឋរបស់ខ្លយន «មានទៅមានមក» សម្រាប់ពលរដ្ឋ អង់គ្លេសនិងអឺរ៉ុបដែលរស់នៅ ឆ្ងាយស្រុក។ ប៉ុន្តែសហគមន៍អឺរ៉ុបនិងត្រូវពិភាក្សាបញ្ហានេះសាជាថ្មី លំអិតជាងនេះទៅតាមផ្លូវច្បាប់។
ការបោះឆ្នោត នៅអង់គ្លេសកន្លងមកជាការបោះឆ្នោតពាក់កណ្តាលអាណាត្តិ ប៉ុណ្ណោះដូច្នេះលោកស្រី Theresa May ជាប់ឆ្នោត ត្រូវដឹកនាំបន្តអាណាត្តិពី អតីតនាយករដ្ឋមន្ត្រីកាមឺរ៉ុនដែលលាលេងពីតំណែង ក្រោយបរាជ័យ ក្នុងការរក្សាអង់គ្លេសនៅជាសមាជិកអឺរ៉ូប៕