កាលពីយប់ថ្ងៃទី២២ខែឧសភាកន្លងទៅថ្មីៗនេះមានការបំផ្ទុះគ្រាប់បែកភេរវកម្មមួយនៅឯទីក្រុងManchester ប្រទេសអង់គ្លេសបន្ទាប់ពីការបញ្ចប់ប្រគំតន្រ្តីរបស់តារាចម្រៀងល្បីវ័យក្មេងគឺនាងអារីយ៉ាណាហ្រែ្គន(Ariana Grande)។
ភេរវកម្មមួយនេះបណ្ដាលឲ្យមានមនុស្សចំនួន២២នាក់បានស្លាប់ភាគច្រើនជាកូនក្មេងដែលមានវ័យចាប់ពីអាយុ៨ឆ្នាំ។
សោកនាដកម្មនេះបានធ្វើឲ្យតារាចម្រៀងវ័យក្មេងរូបនេះសោកស្ដាយក្រៀមក្រំយ៉ាងខ្លាំងនាងក៍បានសម្រេចចិត្តផ្អាកគ្រប់ការប្រគំតន្រ្ដីរបស់នាងទាំងអស់មួយរយៈនិងបានទទួលយកការចំណាយនៃពិធីបុណ្យសពជនរងគ្រោះទាំងអស់នោះផងដែរ។ក្រុមគ្រួសាររបស់តារាចម្រៀងស្រីម្នាក់នេះបានចេញសេចក្ដីថ្លែងការណ៍ថានាងត្រូវចេញសម្ដែងការប្រគំតន្រ្ដីនៅអឺរុបប៉ុន្តែត្រូវបានផ្អាកដោយសារតែព្រឹការណ៍សោកនាដកម្មនៅក្រុងManchester ។
ក្រុមគាំទ្រតារាចម្រៀងរូបនេះបានកោតសរសើរនូវទង្វើរបស់នាងដែលបានចេញរាល់ចំណាយនៃពិធីបុណ្យសពសោដនាដកម្មនៅក្រុងManchester៕
ដោយ៖មល្លិកា