សម្ពាធទាប បានគ្រប់ដណ្តើប ប្រទេសមួយចំនយន នៅក្នុងតំបន់អាស៊ាន បង្ករឲ្យមានភ្លៀធ្លាក់ខ្លាំង នៅប្រទេសថៃ ឡាវ ស្រីលង្ការ ជាដើម បណ្តាលឲ្យមានគ្រោះបាក់ដី ទឹកជំនន់សម្លប់មនុស្សជាច្រើនផងដែរ។
ជាកស្តែងនៅក្នុងប្រទេសស្រីលង្ការមានករណីបាក់ដី នៅតំបន់ភ្នុំបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង សម្លាប់មនុស្ស ៦នាក់និងច្រើននាក់តៀតបាត់ខ្លួន ។ការហូរច្រោះបាក់ដី ត្រូវបានរាយការណ៍មកថា បានកើតឡើងនៅក្នុងតំបន់ Kosbawakaនិង Delpawattaក្នុងស្រុក Kalutara
យ៉ាងហោចណាស់មនុស្ស ចំនួន៦នាក់ បានបាត់បង់ជីវិតនិងមនុស្ស២-៣នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីករណីបាក់ដី នៅតំបន់Bulathsinhalaស្ថិតក្នុងស្រុក Kalutaraនៅភាគខាងត្បូង ប្រទេសស្រីល័ង្កានៅថ្ងៃសុក្រនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងលាយឡំនឹងខ្យល់បោកបក់ខ្លាំង ។ ប៉ូលិសបានបញ្ជាក់យ៉ាងដូច្នេះ ។ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយព័ត៌មាន ឲ្យដឹងនៅមុននេះបន្តិច ។
ប៉ូលិសបាននិយាយថា យោងតាមសេចក្តីរាយការណ៍មួយចំនួនថា មានមនុស្ស២-៣នាក់កំពុងបាត់ខ្លួននៅឡើយទេ ហើយក្រុមប្រតិបត្តិការជួួយសង្គ្រោះកំពុងធ្វើការស្រាវជ្រាវនៅទីតាំងខាងលើ ៕













