គេច​មិន​ផុត​ពី​ច្បាប់​ទេ!!​ តុលាការ​ចោទប្រកាន់​លោក យន់ គង់ អធិការរងស្រុកកណ្តាលស្ទឹង ករណីបាញ់យុវជនម្នាក់ពេលចុះបង្ក្រាបនេសាទ​ ពី​បទល្មើស​ឧក្រិដ្ឋ​

ចែករំលែក៖

ខេត្តកណ្ដាល ៖ ទោះបីលោក យន់ គង់ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង សម្របសម្រួលក្រៅប្រព័ន្ធតុលាការសងជាសំណងដល់យុវជនម្នាក់ដែលលោកបាញ់បណ្តាលឲ្យរងរបួសពេលបង្ក្រាបបទល្មើសនេសាទ នោះ ក៏លោកអធិការរងរូបនេះ គេចមិនផុតពីសំណាញ់ច្បាប់ឡើយ ។

ប្រភពព័ត៌មានច្បាស់ការណ៍សុំមិនបញ្ចេញឈ្មោះ បញ្ជាក់នៅថ្ងៃទី២៧ ខែឧសភា ថា លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល សម្រេចចោទប្រកាន់លោក យន់ គង់ អាយុ៤៥ឆ្នាំ ពីបទប៉ុនប៉ងឃាតកម្ម តាមមាត្រា២៧ និង ១៩៩ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ ។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ លោកលាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បានធ្វើលិខិតមួយច្បាប់គោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អំពីចំណាត់ការផ្លូវច្បាប់លើលោក យន់ គង់ ។

ប្រភពបន្តទៀតថា លោក លាវ ស្រេង រៀបរាប់ប្រាប់សម្តេចក្រឡាហោម ថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១៥និង៣០នាទី មានករណី ” ប៉ុនប៉ងឃាតកម្ម”កើតឡើងចំពោះជនរងគ្រោះឈ្មោះ មាន ចន្ទសុវណ្ណារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ។ បន្ទាប់ពីបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះ ផ្ទាល់រួចមក កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានបើកការស៊ើបអង្កេតតាមរយៈការសាកសួរយកចម្លើយអ្នកដែលជាប់ពាក់ព័ន្ធក្នុងរឿងហេតុខាងលើ មាន ជនរងគ្រោះ សាក្សី និងធ្វើការចុះស្រាវជ្រាវជុំវិញទីកន្លែងកើតហេតុចប់សព្វគ្រប់ កម្លាំងសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ពិតជាមានវមតិសង្ស័យលើឈ្មោះ យន់ គង់ ដែលអាចពាក់ព័ន្ធនឹងអង្គហេតុនេះ ។

លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ទើបចូលកាន់តំណែង បន្តថា អយ្យការអមសាលាដំបូងខេត្តកណ្ដាល បានសម្រេចបើកការស៊ើបសួរតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ៤៨០ដកសស លើជនសង្ស័យឈ្មោះ យន់ គង់ ពីបទ”ប៉ុនប៉ងឃាតកម្ម” ប្រព្រឹត្តនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ តាមមាត្រា២៧និង១៩៩នៃក្រមព្រហ្មទណ្ឌ ។

ពាក់ព័ន្ធករណីនេះ ពុំទាន់ទាក់ទងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បាននៅឡើយទេ ថា រឿងក្តីនេះកំពុងស្ថិតក្រោមចំណាត់ការរបស់ចៅក្រមស៊ើបសួរ រូបណា ៕ ដោយ ៖ ចេស្តា

18425531_1870101369922303_3900160012813204653_n 18698536_1870101329922307_2371390240700104086_n 18739958_1870101336588973_6024390946218347028_n

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print