ខឹងឪពុកស្ដីបន្ទោសយកកូនកាំបុិតចាក់ម្ដាយចុងរងរបួស សម្ថតិកច្ចចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ ៖ ជនញៀនថ្នាំម្នាក់កាប់ម្ដាយចុងមួយកាំបុិតបណ្ដាលអោយរងរបួស ត្រូវសម្ថតកិច្ចប៉ុស្តិ៍នគរបាលស្ទឹងជ័យចាប់យកមកសួរនាំ ហេតុការនេះកើតឡើងលាកពីរវេលាម៉ោង១១នឹ០០នាទីព្រឹកថ្ងៃទ១៥ខែឧសភាឆ្នាំ២០១៧ ឋិតក្នុងភូមិព្រែកទល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ស្រ្តីដែលរងរបួសមានឈ្មោះ សួន ស ភេទស្រីអាយុ៤៥ឆ្នាំមុខរបររើសអេតចាយ ស្នាក់នៅភូមិព្រែកទល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមសនជ័យ ប្ដីមានឈ្មោះ ចាន់ ហេង អាយុ៥៩ឆ្នាំមុខរបរធ្វើសំណង់ស្នាក់នៅជសមួយគ្នា។ជនបង្កមានឈ្មោះ ជិន វិឆៃអាយុ៣០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកើតហេតុខាងលើ។

បើតាមប្រភពព័ត៍មានពីរស្រ្តីរងគ្រោះបានប្រាប់អោយដឹងថា នៅយប់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៧ វេលាម៉ោង១១ យប់ជនបង្ករដែលត្រូវជាកូនចុងមិនដឹងថាមកផឹកសុីនៅកន្លែងទេ ហើយបានមករកហូបពេលនោះឪពុកបាននិយាយថាស្មើនេះហើយទើបមករកបាយសុីមិនគិតគេដេកពួនទេអី គ្រាន់តែនិយាយប៉ុណ្នឹងសោះធ្វើអោយលោកខឹងហើយឡូឡាផ្អើលដល់អ្នកជិះខាង ហើយក៏បានស្ទោះទៅរកវ៉ៃឪពុកតែត្រូវបានម្ដាយចុងនឹងប្អូនជួយឃាត់តែជននេះមិនស្ដាប់ទេ  ថែមទាំងស្ទោះទៅយកកូនកាំបុិតចុងស្រួចមកចាក់ត្រូវចំដៃម្ដាយចុងខាងស្ដាំបណ្ដាលអោយរងបួស ភ្លាមៗនោះស្រ្តីរងគ្រោះត្រូវបានក្រុមគ្រួសារដឹងទៅសង្រ្គោះនៅមុន្ទីពេទ្យឯកជន ហើយជនសង្ស័យបានរត់គិចខ្លួនបាត់។

លោះដល់ម៉ោងកើតហេតុខាងលើស្រ្តីរងគ្រោះបានមកដាក់ពាក្យសម្ថតកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យក្រោយពីទទួលបានពាក្យបណ្តឹងពីរស្រ្តីរងគ្រោះ លោក ឯម ភារី នាយប៉ុស្តិ៍ស្ដីទីបានដឹកនាំកម្លាំចុះទៅចាប់ជនសង្ស័យបានយកមកសួរនាំនៅប៉ុស្តិ៍ស្ទឹងមានជ័យ  នៅចំពោះមុខសម្ថតកិច្ចជនសង្ស័យបានឆ្លើសារភាពថា រូបគេពិតជាបានចាក់ទៅលើម្ដាយចុងមែន តែរូបគេគ្មានបំណងចាក់ម្ដាយចុងទេ គឺចាកលឪពុកទេព្រោះតែខឹងឪពុកស្ដីអោយរូបគេនោះ។

បច្បន្នជនសង្ស័យខាងលើកំពុងតែសាកសួរ និងកាសាងសំណុំរឿងបញ្ចូនទៅអធិកាដ្ឋាននគរបាលខណ្ខមានជ័យចាត់ការតាមផ្លូវច្បាប់៕ តាឡឹម

...

unnamed (7)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print