នគរបាលអន្តោប្រវេសន៍ចុះចាប់ជនជាតិវៀតណាមខុសច្បាប់នៅចាក់អង្រែក្រោម

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៦ និង ០០ នាទីនេះ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យគោលដៅ៖ ស្ថិតតាមបណ្តោយមាត់ទន្លេ ផ្លូវជាតិលេខ២  ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបាននិយាយថាដោយបានពិនិត្យឃើញមានជនបរទេសចំនួន ២៨ នាក់ ស្រី១២នាក់  ជនជាតិនីវៀតណាម គ្មានឯកសារត្រឹមត្រូវបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។ ទើបកម្លាំងសមត្ថកិច្ចយើងឃាត់ជនបរទេសចំនួន ២៨ នាក់ ស្រី ១២នាក់ ជនជាតិវៀតណាម មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់ ៕ តាឡឹម

...

IMG-20170517-WA0052 IMG-20170517-WA0058 IMG-20170517-WA0056 IMG-20170517-WA0057 IMG-20170517-WA0050

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print