គណៈបញ្ជារការឯកភាពខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីដុះស្លែរ ដកហូតបាន២ទូ ម្ចាស់រត់គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបានចុះបង្ក្រាបទីតាំង ហ្គេមបាញ់ត្រីមួយកន្លែងដែលបានបើកលេងយូរមកហើយ ដែលតែងតែពង្វក់ក្មេងៗសិស្សសាលាជារៀងរាល់ថ្ងៃ ។

image5

ក្នុងប្រតិបត្តិការចុះបង្ក្រាបល្បែងហ្គេមបាញ់ត្រីនេះ បានធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចជិតរោងចក្រQMI តាមបណ្ដោយផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភព័ត៌មានបានឲ្យដឹងថា ម្ចាស់ទីតាំងល្បែងហ្គេមបាញ់ត្រីខាងលើត្រូវបានគេស្គាល់ម្ចាស់ឈ្មោះ វ៉ែន ពេជ្រ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅក្នុងទីតាំងកើតហេតុនោះ ។

ប្រភពដដែលបានបន្តថា ល្បែងហ្គេមបាញ់ត្រីខាងលើនេះបានបើកប្រកបអាជីវកម្មជាមួយណាស់មកហើយនិងពង្វក់ក្មេងៗជាពិសេសសិស្សសាលាតែម្តង ធ្វើអោយក្មេងទាំងនោះគេចសាលាមិនចូលរៀនមួយថ្ងៃៗគិតតែមកលេងល្បែងហ្គេមបាញ់ត្រីទាំងតូចទាំងធំ ។

សមត្ថកិច្ចបានអោយដឹងថា ក្នុងការបង្ក្រាបល្បែងហ្គេមបាញ់ត្រីខាងលើនេះបានដកហូត ទូហ្គេមចំនួន២ទូ ម៉ូតូចំនួន៣គ្រឿង ទូរទស្សន៏LCD មួយគ្រឿង និងសម្ភារៈមួយចំនួនទៀត ត្រូវបានបញ្ជូនទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យ រងចាំចាក់ការនៅពេលក្រោយ ចំណែកម្ចាស់មិនបានឃាត់ខ្លួននោះទេគឺបានរត់គេចខ្លួនបាត់។

គួរបញ្ជាក់ផងដែរថា ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យមានល្បែងហ្គេមបាញ់ត្រីជាច្រើនកន្លែងទៀតដូចជានៅជិតនិងជញ្ជីយកលុយផ្លូវេងស្រេង និងជាច្រើនទៀតមិនថាតែហ្គេមបាញ់ត្រីទេមានកន្លែងកក់ឆ្នោតទៀតដែលសមត្ថកិច្ចមិនបានបង្ក្រាបដែលនៅតាមផ្សារកាណាស៊ីធី ផ្សារត្រពាំងថ្លឹង ផ្សារត្រពាំងល្វា ផ្សារព្រៃទា ផ្សារជម្ពូវ័នជាដើម ។ ដូចឆ្នេះសូមអជ្ញាធរដែលពាក់ព័ន្ធសូមជួយមើលទៅលើករណីខាងលើនេះផង ៕

image3 image2 image4 image1

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print