ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលដល់ប្រជា
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខា ងលើ បានប្រាប់ឲ្យដឹងដែរថា នៅមុនពេលកើតហេតុនោះគឺ មានរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-2111 ដែលបើកបរដោយបុរសម្នាក់មានឈ្មោះ សុខ រ៉ាយុទ្ធ អាយុ៣៤ឆ្នាំ ស្នាក់នៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានបើកបរតាមបណ្ដោយផ្លូវបេតុងព្ រៃសរ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរុឺម៉កម៉ូតូមួយគ្ រឿងបានបើកកាត់ពីមុខ ដោយចេញពីវត្តឬស្សីសាញ់ ធ្វើឲ្យរថយន្តបង្កបើកគេច ក៏បួងចង្កូតទៅបុកម៉ូតូម៉ាកហង់ដា ឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៦ គ្មានស្លាកលេខ ដែលម្ចាស់មានឈ្មោះ ហៃ គឹមអាត អាយុ២១ឆ្នាំ មុខរបរជាងសំណង ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលជិះម៉ូតូមកចតនៅកែងផ្លូវ បណ្ដាលឲ្យធ្លាក់ចូលប្រឡាយទាំងម៉ូ តូនិងម្ចាស់រួមទាំងរថយន្តបង្ក ធ្វើឲ្យម្ចាស់ម៉ូតូរបួសបែកក្បា លសំណាងល្អរបួសស្រាល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានដែលទទួលផ្នែ កចរាចរណ៍ បានចុះមកដល់កន្លែងកើតហេតុ និងធ្វើការសម្រួលចរាចរណ៍កុំឲ្ យមានការកក់ស្ទះនៅទីនោះ ។ ដោយភាគីខាងរថយន្តបង្កនិងភាគីខា ងម៉ូតូរងគ្រោះបានចរចារគ្នាត្រូ វនៅនិងកន្លែងកើតហេតុ ព្រោះភាគីខាងរថយន្តព្រមសងថ្លៃខូ ចខាតទាំងអស់លើជនរងគ្រោះ ទើបសមត្ថកិច្ចសម្រួលចរាចរណ៍រួ ចក៏បានដកកម្លាំងចេញវិញជាធម្មតា ៕ ដោយ៖ ភារ៉ា ដង្កោ