រថយន្តដឹកឈើប្រណឹតបំរ៉ុងលោតឆ័ត្រជាប់អន្ទាក់សមត្ថកិច្ច

ចែករំលែក៖

 ខេត្តសៀមរាប ៖  សមត្ថកិច្ចនគរបាលខេត្តសៀមរាប សហការជាមួយអធិការដ្ឋាននគរបាលស្រុកពួក ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរង ទទួលបន្ទុកផែនប្រឆាំងបទល្មើស និង ដឹកនាំសម្របសម្រួលដោយ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានចុះប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើប្រណឹតខុសច្បាប់ជាប់អន្ទាក់សមត្ថកិច្ច  ហេតុការណ៍បង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង២៣និង០៨នាទីយប់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

តាមប្រភពពីសមត្ថកិច្ចនគរបាលខេត្តបានប្រាប់នៅរសៀលថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៧នេះថា រថយន្តដែលសមត្ថកិច្ចយើងឃាត់បាននោះម៉ាក កាមរី(Camry)ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 2.A.2499 ដឹកឈើពេញ គ្មានច្បាប់ ក្នុងនោះមាន៖ឈើ ផ្ចឹក ស៊ុមទ្វារ ចំនួន ៩ដើម ,ឈើ ធ្នង់ (កូនក្រឡឹង)ចំនួន ៥២ដើម ,ឈើ នាងនួន មិនទាន់កែច្នៃ ចំនួន១០ដុំ។ប្រភពបានបញ្ជាក់បន្ថែមថា អ្នកបើកបរ ឈ្មោះ រ៉េត រ័ត្ន ភេទប្រុសអាយុ២១ឆ្នាំ មុខរបរស៊ីឈ្នួល បើកររថយន្ត មានទីលំនៅភូមិអូរស្រឡៅ ឃុំដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង និង ម្ចាស់រថយន្ត ឈ្មោះ ឈី សីហា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិចា្របវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ រៀបចំសំណុំរឿងប្រគល់ឱ្យទៅមន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប ដើម្បីចាត់ការបន្ត ទៅតាមផ្លូវច្បាប់ ស្តី ពី ព្រៃឈើ។

សូមបញ្ជាក់ផងដែរថា ជនសង្ស័យទាំង២នាក់នោះ បានរកស៊ីប្រព្រឹត្តិបទល្មើសព្រៃឈើនោះជាយូរឆ្នាំមកហើយ មិនដែលសមត្ថកិច្ច ឬ មន្ត្រីជំនាញចាប់បានទេ ខណៈពេលនោះ ដោយអស់លក្ខ ត្រូវបាន កម្លាំងអធិការដ្ឋាននគរបាលស្រុកពួក សហការជាមួយកម្លាំងជំនាញរបស់ស្នងការរខេត្ត ធ្វើការស្ទាក់ចាប់បានទាំងយប់ ៕ ប៊ុន រិទ្ធី

...

IMG_6015 IMG_6014 IMG_6010 IMG_6013

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print