ដើរឆ្លុះសត្វនៅពេលយប់ម្នាក់ ត្រូវពស់ចឹកស្លាប់នៅកណ្តាលវាលស្រែ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ត្រូវបានពស់ពឹសចឹកស្លាប់នៅកណ្ដាលវៀលស្រែនៅគ្រាដែលកំពុងតែដើរឆ្លុះកង្កែបហ៊ីងនៅពេលដែលមានភ្លៀងធ្លាក់ជោគជាំ។ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានពត៌មាន ពីប្រជាពលរដ្ឋថា មានមនុស្សដេកស្លាប់នៅនឹងវាលស្រែ ត្រង់ចំណុច ភូមិសាលារ៉ាង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

លោកវរសេនីយ៍ទោ ហមភិរម្យ អធិការនគរបាលស្រុកបន្ទាយអំពិល បានអោយដឹងថាលោកបានចាត់តាំងលោក វរសេនីយ៍ត្រី ឃុល ភិន អធិការរងទទួលផែនយុត្តិធម៌ បានដឹកនាំកម្លាំងជំនាញ ដោយសហការណ៍ជាមួយ លោក ប្រធានមណ្ឌលសុខភាពគោកមន ចុះត្រួតពិនិត្យសាកសព ឈ្មោះ ស៊ិញ សឿត ភេទប្រុស អាយុ ២៩
ឆ្នាំ រស់នៅភូមិសាលារ៉ាង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

តាមការពិនិត្យសាកសព របស់សមត្ថកិច្ច តាមដងខ្លួនយើងពុំ ឃើញមានស្លាកស្នាមអ្វីទេ ឃើញមានស្នាមដូចចង្កូមពស់ត្រង់កជើងខាងស្តាំ ហើយមាន ឃើញចេញលាមកប្រលាក់ខោលីអូ ឃើញខោកីឡាពណ៌ក្រហមចម្ងាយ ពីសព ០៣ម៉ែត្រមានចបជើក០១ ពូថៅ០១ សត្វត្រគួត ០១ ក្បាល កែវឆ្លុះសត្វ០១ ចម្ងាយពីសព ១ គីឡូម៉ែត្រ ។

តាមការពិនិត្យរបស់ជំនាញ និងក្រុមគ្រូពេទ្យជនរងគ្រោះពិតជាស្លាប់ដោយសារពស់ចឹកពិតប្រាកដមែន។

ក្រោយពេលសមត្ថកិច្ចនិងជុំនាញកោសល្យនិខច្ចយ័រួចក៍បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...

bd61687b-8247-4e86-8cdd-b745a86f41da 2e705e42-8a6d-4f41-be86-8baf0a1b8d8a

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print