ហុងដាសេ១២៥ប្រលះហុងដាស្គូបពីរបួសធ្ងន់ស្រាល៥នាក់

ចែករំលែក៖

ខេត្តស្វាយរៀងះ យ៉ាងហោចណាស់មនុស្សប្រុសស្រី៥នាក់ទៀតបាន រងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៏ដោយ យុវជន២នាក់ ចេញពីផឹកស៊ីស្រវឹង ហើយជិះម៉ូតូវ៉ាជែងទាក់ដៃចង្កូត និងម៉ូតូមួយគ្រឿង ដែលបើកស្របទិសគ្នាបណ្តាលអោយដួលរណូករណែលពេញផ្លូវ កាលពីវេលាម៉ោង ៥:៤០នាទីល្ងាច ថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ ថ្នល់កែង ឃុំ កណ្តៀងរាយ ខេត្ត ស្វាយរៀង។

បើតាមអ្នកភូមិនៅកន្លែងហេតុបានឲ្យដឹងថា ហុងដា គេឃើញយុវជន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1J 0202 ធ្វើដំណើរពីលិចទៅកើតក្នុងសភាពសង្ស័យស្រវឹងស្របពេលនោះ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌សអត់ស្លាកលេខទិសដៅស្របទិសគ្នាជិះឌុបគ្នា៣នាកមិនត្រូវបានស្គាល់ឈ្មោះលុះមកដលចំណុចកើតហេតុខាងលើ ស្រាប់តែម៉ូតូហុងដាសេ១២៥បើកបរមកពីក្រោយ ក្នុងបំណងវ៉ាជែង ស្រាបតែទាក់ដៃចង្កូត បណ្តាលឲ្យបុកគ្នាពេញទំហឹងបណ្តាលឲ្យស្ត្រីម្នាក់ ដួលបោកនិងថ្នល់សន្លប់ ហើយមនុស្សប្រុសស្រី៤នាក់ទៀត រងរបួសស្រាល។

ប្រភពបន្តថាក្រោយមកគេឃើញភាគីទាំងសងខាង ជាអ្នកស្គាល់គ្នាក្នុងភូមិបានធ្វើការដោះស្រាយគ្នាដោយមិនអោយរំខានដល់សមត្ថកិច្ចនគរបាលមូលដ្ឋាននោះទេខណះបានយកម៉ូតូទាំង២គ្រឿងទៅជុសជុលនិងយកអ្នករងរបួសដឹក ទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបដើម្បីព្យាបាលមុខរបួសរាងខ្លួន៕
714b60de-8499-4090-b653-ef6e3ef413dc f8bac8f8-3381-4f3b-bbc0-8def7d3b4c68

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print