ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ធ្វើការឃាត់ខ្លួននៅមុខមន្ទីរពេទ្យកាលម៉ែត កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយយោងតាមដីការបស់សាលាដំបូងខេត្តព្រៃវែង ពីបទឃាតកម្ម (ស្លាប់ )តាំងពីឆ្នាំង២០០៩ ស្ថិតនៅខេត្តព្រៃវែង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បុរសដែរត្រូវឃាត់ខ្លួននោះឈ្មោះ ប្រាក់ ខួច ហៅផុន រឹម អាយុ៦៦ឆ្នាំ មុខរបរកសិករ ស្នាក់នៅផ្ទះជួលមណ្ឌលជនពិការ ភូមិតាហែនកោះស្លា ស្រុកឈូក ខេត្តកំពត ។ចំណែកឯដើមបណ្ដឹង ឈ្មោះ ភន ចេក ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិព្រែតាព្រហ្ម ឃុំព្រាល ស្រុកកញ្ច្រច ខេត្តព្រៃវែង និងម្នាក់ទៀតឈ្មោះភន ភាន ភេទប្រុស អាយុ៤១ឆ្នាំ ភូមិប៉ាកណាម ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពងចាម ។
សមត្ថកិច្ចមូលដ្ឋាន បានបន្តទៀតថា នៅមុខពេលឃាត់ខ្លួនជនសង្ស័យ គឺក្រុមគ្រសារជនរងគ្រោះប្រទះឃើញបុរសរូបនេះ កំពុងតែឈរនៅមុខមន្ទីរពេទ្យកាលម៉ែត ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចបាននាំជនសង្ស័យទៅឃាត់ខ្លួនបណ្ដោះអាសន្ននៅនគរបាលប៉ុស្តិ៍ស្រះចក ដើម្បីធ្វើការទំនាក់ទំនងជាមួយនគរបាលខេត្តព្រៃវែងមកទទួលយកចាត់ការតាមច្បាប់ ព្រោះសមត្ថកិច្ចខេត្តព្រៃវែងជាម្ចាស់ករណី ៕ ស តារា
...