បទល្មើសព្រៃឈើនៅក្នុងស្រុកជាំក្សានដឹកឡើងរូងផ្លូវ ក៏គ្មានសមត្ថកិច្ចជំនាញណាបង្ក្រាប

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ការដឹកជញ្ជូនផលអនុផលព្រៃឈើបែបអនាធឹបតេយ្យចេញពីស្រុកជាំក្សានទៅខេត្តផ្សេងៗ រួមមាន ៖ ខេត្តឧត្តរមានជ័យ ,សៀមរាប ,បន្ទាយមានជ័យ និងខេត្តផ្សេងៗមួយចំនួនទៀតក្រុមឈ្មួញបានធ្វើឡើងយ៉ាងរលូន ពុំមានរំខានដល់កំលាំងសមត្ថកិច្ចនៅតាមដងផ្លូវឡើយ បទល្មើសព្រៃឈើទាំងនោះ មានប្រភេទឈើគ្រញូង ឈើប្រណីត ឈើលេខ១ នឹងឈើក្រហម ឈើគ្រញូង ចេញពីច្រកអានសេះ ភូមិឈើទាលគង ដឹកយកទៅខេត្ត ត្បូងឃ្មុំ នឹងខេត្តរតនៈគីរី ។

ចំណែកឈើប្រណីត ឈ្មួញដឹកយកទៅខេត្តសៀបរាប នឹងមួយចំណែកទៀត ដឹកចូលសិប្បកម្មនៅក្នុងស្រុក នឹងខេត្ត ចំណែកឯឈើក្រហម គឺពួកឈ្មួញដឹកតាមរថយន្តយីឌុបភ្លៅ៥ ដឹកចេញពីតំបន់អូរជុញមុំបី កាត់ស្រុកជាំក្សាន ស្រអែម យកទៅលក់នៅខេត្តឧត្តរមានជ័យសៀមរាប ដែលមានមេឈ្មួញល្បីម្នាក់ ឈ្មោះ រិទ្ឋ ដោយយកឈ្មោះនាយឧត្តមសេនិយ៍ ទៅកាងបទល្មើសដឹកជញ្ជូនឈើនោះ ជាក់ស្តែង កាលពីព្រឹកថ្ងៃទី២៩ ខែឧសភាឆ្នាំ២០១៧នេះ មានរថយន្តយីឌុបភ្លៅ៥ចំនួន១គ្រឿង កំពង់លើកឈើដាក់រថយន្ត នៅចំនុចភូមិរុងរឿង ឃុំមរតកតេកជោ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពេលក្រុមការងារទៅដល់ មានថៅកុងរថយន្តបានមកប្រាប់ថា ជាឈើរបស់លោក រិទ្ឋ  រថយន្តនោះពណ៍ខៀវ ក្បាលសរ តាមពិតឈ្មួញឈើឈ្មោះ រិទ្ឋ នេះដឹកឈើខួបប្រាំងខួបវស្សា មិនដែលមានច្បាប់ទេ តែសមត្ថកិច្ចមិនហ៊ានបង្ក្រាប ដោយសា សមត្ថកិច្ចទាំងអស់នោះត្រូវថ្នាំសណ្តុំ របស់មេឈ្មួញខាងលើនោះទៅហើយ ពិសេស លោក យស ណារិទ្ឋ នាយសង្កាត់រដ្ឋបាលព្រៃឈើព្រីងធំ រំដោះស្រែ លោក ម៉ក់ បញ្ជា នាយផ្នែក រដ្ឋបាលព្រៃឈើជាំក្សាន្ត លោក ជ័យ រ៉េត នាយសង្កាត់ស្តីទី រដ្ឋបាលព្រៃឈើកន្ទួតស្រអែម នឹងសមត្ថកិច្ចមួយចំនួនទៀត ។

សូមបញ្ជាក់ជូនផងដែរថា សមត្ថកិច្ចនៅក្នុងតំបន់នោះ បើមានដឹកឈើចេញ ត្រូវតែរត់ការយកដុល្លារទៅជូនពួកគាត់ជាមុន បើហ៊ានតែរំលង ឈើរបស់លោកខែ ក៍ទៅមិនរួចដែរ ។ នៅពេលដែលរថយន្តកំពង់លើកឈើលើងឡាន ក្រុមការងារបានខុលមកលោក ម៉ក់ បញ្ញា នាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត តែទូរសព្ទ័ចូលហើយក្មានអ្នកទទួល ហាក់បីដូចជាដឹងមុនរួចទៅហើយថា មានអ្នកសាពត័មានទៅដល់ទីតាំងឈើរបស់ឈ្មួញខាងលើ ៕ វណ្ណះ

...

nkd001 (3) nkd001 (2) nkd001 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print