ប្រទះឃើញសាកសពជនជាតិឡាវម្នាក់អណ្តែកទឹកទន្លេមេគង្គ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ សពបុរសជនជាតិឡាវម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹកក្នុងដងទន្លេមេគង្គកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៧នៅចណុចកោះពាងស្ថិតក្នុងភូមិកោះល្ងឃុំព្រះរំកិលស្រុក
ថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។

លោកហម ណាវីបានឱ្យដឹងថាបុរសជនជាតិឡាវដែលលុងទឹកស្លាប់មាននោះឈ្មោះប៊ុតភេទប្រុសអាយុប្រហែល៤០ឆ្នាំមានទីលំនៅភូមិកោះដេតស្រុកមឿងខូងខេត្តចំប៉ាសាក់ប្រទេសឡាវ។

លោកបន្តទៀតថាសាកសពជនជាតិឡាវដែលគេប្រទះឃើញអណ្តែតទឹកនោះត្រូវបានបងប្អូនិយាយថានៅយប់ថ្ងៃ២៨ឧសភាជនរងគ្រោះនិងគ្នាគេម្នាក់ទៀតបានចេញទៅរកត្រីហើយក៏មានភ្លៀងព្យុះបង្កឱ្យលេចទូកម្នាក់បានលុងស្លាប់និងម្នាក់ទៀតបានហែលរួចផុតពីក្តីស្លាប់។

ហើយត្រូវបានប្រជានេសាទរាយការណ៍ទៅសមត្ថកិច្ចនិងស្រាវជ្រាវរកទើបដឹងថាជនរងគ្រោះជាជនជាតិឡាវលិចទូកក្នុងទឹកដីឡាវហូរមកក្នុងទឹកដីកម្ពុជា។បច្ចុប្បន្នជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងទៅសមត្ថកិច្ចឡាវហៅបងប្អូនជនរងគ្រោះយកសពទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ មាស សុផាត!

...

IMG_3697 IMG_3698 IMG_3700 IMG_3701 IMG_3702

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print