លោកចាន់ មុន្នីបុគ្គលិកកាសែតកម្ពុជាថ្មីត្រូវរថយន្ត ដឹកដីបើកបុករបួសធ្ងន់កំពុងសង្រ្គោះនៅពេទ្យរុស្ស៊ី

ចែករំលែក៖

ភ្នំពេញ៖លោក ចាន់ មុនី បុគ្គលិកកកាសែត កម្ពុជាថ្មី ប្រចាំការខេត្តកណ្តាល ត្រូវរថយន្តដឹកដី ដែលបើកបរដោយជនស្រវឹងខួបបានបុកបណ្តាលឲ្យរបួសធ្ងន់ខណៈបើករថយន្តកូរ៉ឡាត្រូវកៀបជាប់ខូចខាតរថយន្តខ្ទេចខ្ទីអស់កាលពីវេលាម៉ោង២០និង៤៥នាទី យប់ នៅខាងមុខសាលាសង្កាត់ព្រែកកំពឹស តាមបណ្តោយផ្លូវជាតិលេខ២ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថាអ្នកបើកបររថយន្តដឹកដី ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរក្រោយពីបើកបុករថយន្តអ្នកការសែតកម្ពុជាថ្មីទាំងកំរោលនោះ។

ប្រភពព័ត៌មានបានបន្តថា រថយន្តរបស់លោក ចាន់ មុនី ដែលជាអ្នកកាសែត កម្ពុជាថ្មី ប្រចាំការនៅខេត្តកណ្តាលនោះ គឺធ្វើដំណើរតែម្នាក់ឯង ហើយគ្រោះថ្នាក់នោះ គឺរថយន្តដឹកដី ដែលអ្នកបើកបរស្ថិតនៅក្នុងស្ថានភាពស្រវឹងផងនោះ បានបើករេចង្កូត ចូលខាងស្តាំដៃរបស់រថយន្តលោកចាន់ មុន្នី បណ្តាលឲ្យបុកកៀបអ្នកបើកបររថយន្តអ្នកកាសែតនៅខាងក្នុងតែម្តងរងរបួសធ្ងន់តែម្តង។

ប្រភពព័ត៌មានបន្តថាក្នុងហេតុការណ៏គ្រោះថ្នាក់នោះបានប្រជាពលរដ្ឋនៅជិតនោះ នាំជួយអន្តរាគមន៍ដោយនាំគាស់លោក ចាន់ មុនី ចេញពីរថយន្តរបស់លោក រួចប្រញ៉ាប់បញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី ដើម្បីសង្គ្រោះជីវិតបន្ទាន់ផងដែរតែលោកស្ថិតនៅក្នុងអាការៈរបួសធ្ងន់ធ្ងរសន្លប់នៅឡើយបើទោះបីរាងកាយលោកមើលទៅមិនឃើញរបួសហូរឈាមនោះសង្ស័យប៉ះទង្គិចធ្ងន់ធ្ងន់ត្រង់ដើមទ្រូង៕

IMG_0383 IMG_0384 IMG_0385 IMG_0386 IMG_0387

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print