ខេត្តកណ្តាល ៖ បុរសម្នាក់រង របួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរជិៈម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នបានទៅបុកជាមួយរថយន្តរបស់ជនជាតិចិនតែមានប័ណ្ណបើកបរខ្មែរ កាលពីវេលាម៉ោង៥,៣០នាទីល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ១៦-១៧ ភូមិទូលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះជា ង៉ុយ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ ជិះម៉ូតូម៉ាកស្មាស ពាក់ស្លាកលេខ ភ្នំពេញ1T-7702 មានទីលំនៅកន្លែងកើតហេតុ ។
រថយន្តដែលបុកជាមួយម៉ូតូម៉ាកតូយូតាព្រូស ពណ៍ស្ក ពាក់ស្លាកលេខភ្នំពេញ2R-8641 បើកបរដោយឈ្មោះXin Jin ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរជាប្រធានផ្នែកត្រួតពិនិត្យសំលៀកបំពាក់នៅក្នុងរោងចក្រសួនឧស្សហកម្មសំរោងធំ ស្ថិតនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកៀនស្វាយ ខេត្តកណ្តាល ។ ក្រោយកើតហេតុត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី ។
លោកព្រំ សំណាង អធិការរងនគរបាលស្រុកកៀនស្វាយទទួលការងារសណ្តាប់ធ្នាប់ចរាចរបានអោយដឹងថា មុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិៈម៉ូតូម្នាក់ឯងទិសដៅពីអ្នកលឿងទៅភ្នំពេញតែបើកខាងឆ្វេងដៃពោល គឺបញ្ច្រាស់ទិសចរាចរហើយមានសភាពស្រវឹងទៀត មកដល់កន្លែងកើតហេតុជនរងគ្រោះបានបើកម៉ូតូឆ្លូវមកខាងស្តាំដៃរបស់ខ្លួនតែមិនប្រយ័ត្ននោះឡើយ ។ ឆ្លងមកដល់កណ្តាលផ្លូវស្រាប់តែរថយន្តរបស់ជនជាតិចិនបើកក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ក៍ម៉ូតូជនរងគ្រោះចំពីមុខពេញទំហឹងតែម្តងបណ្តាលអោយរងរបួសធ្ងន់ត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ដោយឡែកអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចចាប់ខ្លួន ។
បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូបញ្ជូនមករក្សាទុកនៅអធិការដ្ឋាននគតបាលស្រុកកៀនស្វាយ ចំពោះអ្នកបើករថយន្តន៨ងត្រូវបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ សណ្តោស