នគរបាលបញ្ជូនបុរសម្នាក់មកតុលាការសាកសួរករណីបង្កគ្រោះថ្នាក់ចរាចរស្លាប់បុរសម្នាក់នៅស្រុកកណ្ដាលស្ទឹង

ចែករំលែក៖

ខេត្តកណ្ដាល ៖ នគរបាលស្រុកកណ្ដាលស្ទឹង នៅព្រឹកថ្ងៃទី៣១ ខែឧសភា បញ្ជូនបុរសម្នាក់មកអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីសាកសួរករណីបង្កគ្រោះថ្នាក់ចរាចរបើករថយន្តបុកម៉ូតូបណ្តាលឲ្យបុរសចំណាស់ម្នាក់ស្លាប់ពេលនាំទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ បច្ចុប្បន្នបុរសរូបនេះ កំពុងស្ថិតក្រោមការសាកសួររបស់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ។

នគរបាលបញ្ជាក់ថា បុរសរូបនេះឈ្មោះ ចាប សុលីប ភេទ ប្រុស អាយុ៤០ឆ្នាំ ជាអ្នកបើកបរក្រុមហ៊ុន ទ្រី ស៊ូម៊ី ។ រីឯជនរងគ្រោះឈ្មោះ សំរោង ទុយ ភេទប្រុស អាយុ៧៩ឆ្នាំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងកាលពីព្រឹកថ្ងៃទី៣០ ខែឧសភា នៅចំណុចផ្លូវលំ ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ៕ ដោយ៖ចេស្តា

...

0cfb1a32-b5ae-4cb1-9711-d9fcf76ca5b9

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print