រថយន្តដឹកដែកបើកបុកជាមួយរថយន្តដឹកកៅស៊ូពីក្រោយរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តដឹកដែកមួយគ្រឿងរបស់ក្រុមហ៊ុនQ.L .Group បានបើកយ៉ាងលឿនទៅបុកជាមួយនិងរថយន្តមួយគ្រឿងទៀតរបស់ក្រុមហ៊ុនP.N70ដែលដឹកកៅស៊ូរ បណ្តាលអោយខ្ទេចមួយកំណាត់មុខ រងការខូចខាតយ៉ាងដំណំសំណាងល្អមិនមានអ្នករងរបួស។ ក្នុងហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅតាមកំណាត់ផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ម្ចាស់រថយន្តដឹកដែកដែលជារថយន្តបង្ករមានឈ្មោះ ឯម ច្រឿង ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិខ្វារ សង្កាត់ដង្កោ ខណ្ខដង្កោ ។»ចំណែកអ្នកបើករថយន្តធំសណ្តោងកន្ទុយដឹកកៅស៊ូមានឈ្មោះ ខុម ម៉ារ៉ាឌី ភេទប្រុសអាយុ៣៣ឆ្នាំ មានមុខររបអ្នកបើកបរស្នាក់នៅភូមិព្រៃព្រីខាងត្បូងសង្កាត់ចោមចៅខណ្ខពោរធិសែនជ័យ ។
តាមសាក្សីដែលបានឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានប្រាប់អោយដឹងថា មុនពេលកើតហេុតគេឃើញរថយន្តដឹកកៅស៊ូម៉ាកហុីយាន់ដាយ មានពណ៍ក្រហម មានស្លាកលេខភ្នំពេញ:៣B:០២៩៨ បើកក្នុងទិសដៅ ពិរកើតមកលិច ហើយបានចូលមកបូបកង់នៅក្បែរកន្លែងកើតហេតុបានចេញទៅវិញមិនទាន់និងផុតផង ស្រាប់តែមានរថយន្តដឹកដែកប្រភេទ៣តោនកន្លះម៉ាក ហីណូ មានពណ៍សស្លាកលេខភ្នំពេញៈ៣B:៨០២២  បានមកពីក្រោយ តៃកុងទំនងរវល់និយាយទូរសព្ទ័ភ្លេចមើលផ្លូវខាងមុខ ក៏បានទៅបុកនិងរថយន្តដែលចេញពីបូមខ្យល់នោះពីរក្រោយពេញទំហឹងបណ្តាលអោយខ្ទេចមួយកំណាត់មុខកៀបអ្នកបើកបរនិងព្រូនៅក្នុងកាប៊ិនរថយន្តនោះក៏មានប្រជាពលរដ្ឋបាននាំគ្នាជួយគាស់និងទាញចេញមកក្រៅរងរបួសស្រាលទាំងពីរនាក់។
ក្រោយពីកើតហេតុរួចសម្ថតកិច្ចមូលដ្ថាននិងខាងចរារណ៍ខណ្ខដង្កោបានមកវាស់វែងហើយក៏យករថយន្តទាំង២ទៅអធិកាដ្ឋាននគរបាលខណ្ខដង្កោដើម្បីដោះស្រាយគ្នាតាមច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ
unnamed unnamed (17) unnamed (3) unnamed (2) unnamed (1)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print