អ ស ប ប្រាមាន ថាបើអាមេរិកដកថយ ប្រទេសផ្សេងនិងជំនួសតំណែង

ចែករំលែក៖

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃទី៣០ខែឧសភា បានប្រកាសថា លោកកំពុងបញ្ចុះបញ្ចូលរដ្ឋាភិបាល ដូណាលត្រាំឲ្យបានយល ពីតម្លៃនៃការចំណាយ ទៅលើកម្មវិធីនានារបស់អង្គការសហប្រជាជាតិ និងកិច្ចការបរទេស។

ជាមួយគ្នានោះអគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រមានថា ប្រសិនបើអាមេរិក ដកខ្លួចចេញពី តួនាទីជាប្រទេសមហាអំណាចដឹកនាំពិភពលោក ប្រទេសមហាអំណាចដទៃទៀតនឹងចូលជមនួសដំណែងអាមេរិកភា្លម ។ កន្លងមកអាមេរិកមានបំណងកាត់បន្ថយជំនួយ ដល់ទៅ១ភាគ៣ដល់អង្គការសហប្រជាជាតិ គិតជាទឹកប្រាក់ប្រមាន ១៩ពាន់លានដុល្លារ។

ក្នុងចំណោមទឹកប្រាក់ទាំងនោះ រួមទាំង ១ពាន់លានដុល្លារ សម្រាប់រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ។ ប្រសិនបើគណបក្សធំៗទាំងពីរនៅអាមេរិកគឺ គណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ ឯកភាពកាត់បន្ថយការចំណាយ របស់លោកត្រាំនោះ នឹងមានប្រទេសមហាអំណាចផ្សេងទៀតមកជំនួស ដំណែង។

អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ចាក់នៅក្នុងព្រិត្តិការមួយ នៅមហាវិទ្យាល័យទីក្រុងញ៉ុវយ៉កថា «យើងកំពុងតែខិតខំពិភាក្សាជាមួយរដ្ឋាភិបាលអាមេរិក  និងសភាអាមេរិក ដើម្បីបន្តផ្តល់ជំនួយអភិវឌ្ឍន៍ដល់អង្គការសហប្រជាជាតិ ដើម្បីផលប្រយោជន៍ របស់អាមេរិកផ្ទាល់និង ពិភពលោកទាំងមូល។

អាមេរិកគឺជាប្រទេសដែលបានផ្តាល់ជំនួយច្រើនបំផុត ដល់អង្គការសហប្រជាជាតិ ស្មើរ ២២ភាគរយនៃប្រាក់ជំនួយទាំងអស់ ។លោកAntonio Guterres បានប្រមានថា បើអាមេរិកដកថយនោះ អត្ថិពលរបស់អាមេរិក ដែលជាប្រទេសដឹកនាំពិភពលោកនឹងត្រូវបាត់បង់ហើយធ្លាក់ចូលក្នុងដៃប្រទេសផ្សេង វិញ។

បច្ចុប្បន្នមិនត្រឹមតែរុស្ស៊ី ឬចិនប៉ុណ្ណោះទេ ដែលចងស្នងដំណែង អាមេរិកនៅអង្គការសហប្រជាជាតិ សូម្បីតែប្រទេសសាឌីអារ៉ាប៊ី  តួគីឬអីរ៉ង ក៏បានត្រៀមល្ខណផងដែរ បើអាមេរិកដកខ្លួនថយនោះ៕

...

guterres_waen trump_-_lo_-_lang_EQEO_thumb

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print