តួគីមិនពេញចិត្តចំពើ​ការផ្តល់អាវុធ ឲ្យក្រុមជនជាតិ Kurd របស់អាមេរិក

ចែករំលែក៖

ក្រសួងការពារជាតិអាមេរិក បានធ្វើការងារចាប់ផ្តើមផ្តល់ អាវុធទៅដល់ក្រុមកម្លាំងឧទ្ទាម Kurd ក្នុងប្រទេសស៊ីរីដើម្បីធ្វើការប្រយុទ្ធ ប្រឆាំងទៅនឹងក្រុមIS បើទោះបីជាតួកគីគឺជាភាគី ជម្លោះធំជាមួយនឹងក្រុមឧទ្ទាម Kurd ក្តី។ដំណើរការផ្តល់សព្វាវុធ ទៅឲ្យក្រុមKurdនឹងត្រូវចាប់ផ្តើមធ្វើឡើង ងរយៈពេល២៤ម៉ោងប៉ុណ្ណោះទៀតប៉ុណ្ណោះ ក្រោយការប្រកាសដែលវាគឺជា ការអនុវត្តតាមសេចក្តីសម្រេចចិត្ត របស់លោកដូណាល់ត្រាំ ដែលបានធ្វើឡើងតាំងតែ ពីដើមខែមក។

តួកគីធ្លាប់បង្ហាញជំហរបស់ខ្លួនច្បាស់លាស់ ហើយថាប្រសិនបើអាមេរិកនឹងធ្វើការផ្គត់ផ្គង់ អាវុធទៅដល់ក្រុមKurd នៅក្នុងប្រទេសស៊ិរី ដែលជាផ្នែកមួយនៃគណបក្សកម្មករKurd នៅក្នុងប្រទេសតួកគីដែលជារឿយៗ មានបំណងចង់ធ្វើការផ្តាច់រដ្ឋចេញពីតួគគី តាំងពីយូរណាស់មកហើយនោះ ។

អស់រយៈពេលជាច្រើនថ្ងៃមកហើយដែលប្រទេសតួកគីបានបើកប្រតិបត្តិការវាយប្រហារក្រោមទ្រង់ទ្រាយធំលើអង្គ ការរដ្ឋអ៊ីស្លាមនៅក្នុងទឹកដីស៊ីរី។ ទីក្រុងអង់ការ៉ាបានលើកយកហេតុផលទៅពន្យល់ថា គឺដើម្បីឆ្លើយតបនឹងការបាញ់ផ្លោងគ្រាប់កាំភ្លើងត្បាល់របស់ពួកជីហាតចូលក្នុងទឹកដីខ្លួន។ ទង្វើរបស់តួកគីរបៀបនេះបានទទួលការសាទរពីបស្ចិមលោក។ តែអ្វីដែលបស្ចិមលោកមិនគាំទ្រតួកកីនោះ គឺការដែលតួកគីបានបង្វែរផ្ទាំងស៊ីបទៅវាយប្រហារលើកម្លាំង (Kurd)គួដឌីស្ថានស៊ីរីទៅវិញ។

វាពិតជារឿងប្រសើរណាស់ដែលតួកគីបានសម្រេចចិត្តបើកយុទ្ធនាការវាយប្រហារយ៉ាងចាស់ដៃលើពួកជីហាតអង្គការរដ្ឋអ៊ីស្លាមនៅក្នុងទឹកដីស៊ីរី និងប្តេជ្ញាបោសសំអាតពួកជ្រុលនិយមមួយនេះឲ្យអស់ពីព្រំដែនខ្លួនជាប់នឹងប្រទេសស៊ីរី។ ជារឿងប្រសើរ ព្រោះទង្វើ និងការប្តេជ្ញាចិត្តរបស់ទីក្រុងអង់ការ៉ារបៀបនេះក៏ជាការចង់បានរបស់សហគមន៍អន្តរជាតិដែរ។ អស់រយៈពេលជាយូរមកហើយដែលសហគមន៍អន្តរជាតិចង់ឲ្យតួកគីក្នុងនាមជាសមាជិកម្នាក់របស់អង្គការអូតង់លូកដៃជ្រៅបន្ថែមទៀតជាមួយបច្ចិមលោកនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងភេរវនិយម ពិសេសអង្គការរដ្ឋអ៊ីស្លាម។

អ៊ីចឹងហើយបានជានៅប៉ុន្មានថ្ងៃក្រោយការបើកប្រតិបត្តិការវាយប្រហាររបស់កម្លាំងតួកគី សហគមន៍អន្តរជាតិបានបញ្ចេញប្រតិកម្មសាទរតួកគីពេញមាត់។ ក្នុងចំណោមអ្នកបញ្ចេញប្រតិកម្មសាទរ ក៏មានប្រទេសបារាំងតាមរយៈលោកប្រមុខការទូតហ្សង់ម៉ាក អេរ៉ូដែលបានថ្លែងច្បាស់ៗថា វាជាដំណឹងល្អមួយដែលតួកគីបានបើកការវាយប្រហារលើពួកជីហាតអង្គការរដ្ឋអ៊ីស្លាមនៅស៊ីរី និងថា អ្វីដែលតួកគីកំពុងធ្វើនេះពិតជារឿងស្របច្បាប់ដែលតួកគីត្រូវធានាសន្តិសុខ និងសុវត្ថិភាពនៅតាមបណ្តោយព្រំដែនរបស់ខ្លួន។

ក៏ប៉ុន្តែពេលនេះ សហគមន៍អន្តរជាតិដែលមានបារាំងដែរនោះបែរជាបានខកចិត្តខ្លាំងនឹងតួកគីទៅវិញ។ ខកចិត្តនៅត្រង់ថា តួកគីបែរជាបាន និងកំពុងប្តូរបន្តិចម្តងៗ ឬមួយក៏ថា បានបន្ថែមផ្ទាំងស៊ីបថ្មីនៅក្នុងការវាយប្រហាររបស់ខ្លួនក្នុងទឹកដីស៊ីរី។ ផ្ទាំងស៊ីបថ្មីនោះ គឺការបើកសមរភូមិតទល់ផ្ទាល់នឹងកម្លាំងគួដឌីស្ថានក្នុងទឹកដីស៊ីរី។ ពីសហរដ្ឋអាមេ រិក ទីក្រុងវ៉ាស៊ីនតោនបានថ្លែងជាសាធារណៈបង្កប់ដោយក្តីបារម្ភថា ការប្រឈមមុខដាក់គ្នារវាងកម្លាំងទ័ពតួកគី និងកម្លាំងគួដឌីស្ថានស៊ីរីជារឿងមិនទទួលយកបាន ព្រមទាំងអំពាវនាវឲ្យភាគីទាំងពីរបញ្ឈប់ការវាយប្រហារគ្នាជាបន្ទាន់។ តែតួកគីបានឆ្លើយបកវិញថា ពួកគួដឌីស្ថានស៊ីរីក៏មានចំណែកទទួលខុសត្រូវនៅក្នុងការបាញ់គ្រាប់កាំភ្លើងត្បាល់ពីទឹកដីស៊ីរីចូលទឹកដីតួកគីដែរ។

បើគេពិនិត្យមើលមួយភ្លែតទៅឃើញថា អ្វីដែលតួកគីកំពុងធ្វើនេះជារឿងស្របច្បាប់ក្នុងគោលដៅការពារខ្លួន និងក៏ជាការរួមចំណែកជាមួយសហគមន៍អន្តរជាតិនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងភេរវនិយមដែរ។ តែបើគេពិនិត្យឲ្យបានស៊ីជម្រៅបន្តិចទៅឃើញថា ផ្ទាំងស៊ីបពិតរបស់តួកគីនៅក្នុងទឹកដីស៊ីរី គឺកម្លាំងប្រដាប់អាវុធគួដឌីស្ថានឯណោះទេ។ ក្រោមភ្នែក ច្រមុះរបស់ទីក្រុងអង់ការ៉ា ពួកគួដឌីស្ថានស៊ីរីនេះជាសម្ព័ន្ធមិត្ត និងដៃជើងរបស់គណបក្សពលករគួដឌីស្ថានហៅកាត់ថា PKK នៅក្នុងទឹកតួកគី។ គោលដៅរបស់តួកគី គឺធ្វើយ៉ាងណារារាំង ទប់ស្កាត់កុំឲ្យគួដឌីស្ថានស៊ីរីអាចបង្កើតតំបន់ស្វយ័តមួយក្នុងទឹកដីស៊ីរីក្បែរព្រំដែនខ្លួន។

សូមជម្រាបជូនថា គណបក្សពលករគួដឌីស្ថាន PKK ដែលមានមូលដ្ឋានជាប់នឹងព្រំដែនស៊ីរី គឺជាសត្រូវស៊ីសាច់ហុតឈាមនឹងរដ្ឋាភិបាលតួកគី និងដែលសហរដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុបផងបានចាត់ទុក PKK ជាអង្គការភេរវនិយម។ ជារឿយៗ និងដើម្បីត តាំងនឹងរដ្ឋាភិបាលតួកគី កម្លាំងប្រដាប់អាវុធ PKK មិនញញើតនឹងវាយឆ្មក់តាមរយៈអំពើភេរវកម្មបង្ហូរឈាមទេ។ ទីក្រុងអង់ការ៉ាពិតជាយល់មិនច្រឡំទេថា ការទុកបណ្តោយឲ្យកម្លាំងគួដឌីស្ថាននៅស៊ីរីឡើងចាង និងអាចបង្កើតតំបន់ស្វយ័តមួយក្បែរព្រំដែនខ្លួន វាមិនខុសអ្វីពីការជួយពង្រឹងកម្លាំងពួក PKK ទេ។ តួកគីបានយកគួដឌីស្ថាននៅតួកគី និងគួដឌីស្ថាននៅស៊ីរីដាក់ក្នុងកន្រ្តកតែមួយ។

តែបញ្ហានៅត្រង់ថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបមិនបានយល់ឃើញដូចតួកគីឯណា។ អាមេរិក និងអឺរ៉ុបបានចាត់ទុកគួដឌីស្ថានតួកគី PKK ជាអង្គការភេរវនិយម តែបានចេញមុខគាំទ្រពេញទំហឹងលើកម្លាំងគួដឌីស្ថាននៅស៊ីរី។ ទីក្រុងវ៉ាស៊ីនតោនមិនញញើតនឹងសរសើរយុទ្ធជនគួដឌីស្ថានស៊ីរីពេញមាត់ថា ជាយុទ្ធជនគំរូដែលបានតស៊ូប្រយុទ្ធតទល់នឹងពួកជីហាតអង្គការរដ្ឋអ៊ីស្លាមនៅស៊ីរីប្រកបដោយប្រសិទ្ធិភាព។ ក្រៅពីអាមេរិក រុស្ស៊ីក៏បានចេញមុខគាំទ្រកម្លាំងគួកឌីស្ថាននៅស៊ីរីដែរ។ មកដល់ត្រង់ចំណុចនេះនាំឲ្យមានសំណួរចោទឡើងថា រវាងតួកគីដែលជាសម្ព័ន្ធមិត្តក្នុងអង្គការអូតង់ដូចគ្នា និងកម្លាំងគួដឌីស្ថាននៅស៊ីរីដែលកំពុងប្រយុទ្ធត ទល់នឹងអង្គការរដ្ឋអ៊ីស្លាម តើអាមេរិកត្រូវមានជំហរបែបណា?

ពិតជារឿងមួយពិបាកថ្លឹងថ្លែង ព្រោះមិនអាចទាត់ចោលភាគីណាមួយទេ។ តែដើម្បីអាចទទួលយកបានទាំងអស់គ្នា ទីក្រុងវ៉ាស៊ីនតោនបានជ្រើសរើសផ្លូវកណ្តាលដោយបញ្ជាក់ច្បាស់ៗថា អាមេរិកនៅបន្តគាំទ្រកម្លាំងគួដឌីស្ថានស៊ីរីនៅក្នុងយុទ្ធនាការប្រឆាំងអង្គការរដ្ឋអ៊ីស្លាម និងបានអំពាវនាវឲ្យភាគីតួកគី និងកម្លាំងគួដឌីស្ថានស៊ីរីបញ្ឈប់ការប្រឈមមុខដាក់គ្នាជាបន្ទាន់។ អាមេរិកបានលើកយកហេតុផលទៅពន្យល់ថា បញ្ហានៅស៊ីរីជារឿងស្មុគស្មាញ និងកំពុងអូសបន្លាយដែលគេមិនគួរបន្ថែមបញ្ហាថ្មីទៀតឡើយ។ សម្រាប់ទីក្រុងវ៉ាស៊ីនតោន អាទិភាពទី១ ជាបន្ទាន់នៅចំពោះមុខ គឺកម្ទេចពួកជីហាតអង្គការរដ្ឋអ៊ីស្លាមឲ្យដល់ឫសគល់ ៕

...

eee 1775 _75470627_022635065-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print