ជំនួបភាគីកម្ពុជា-ថៃ ៖ ពង្រឹងទំនាក់ទំនង និងទប់ស្កាត់បទល្មើសឆ្លងដែន

ចែករំលែក៖

ប៉ោយប៉ែត ៖ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគ្គីកម្ពុជា ថៃកាលពីវេលាម៉ោង០៩ព្រឹកថ្ងៃទី៣១ ឧសភា២០១៧ នេះ នៅលើស្ពានព្រំដែនអន្តរជាតិប៉ោយប៉ែតខ្លងលឹក គេឃើញមានលោកឧត្តមសេនីយ៍ឯកប៊ុន សេង មេបញ្ជាការយោធភូមិភាគ៥, លោកឧត្តមសេនីយ៍ទោពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែនអគ្គបញ្ជាការ និងជាប្រធានការិយាទំនាក់ទំនងព្រំដែនកម្ពុជា-ថៃដោយឡែក ខាងភាគីថៃគឺដឹកនាំដោយលោកឧត្តមសេនីយ៍ទោអភិរៈគង់ សំភុង មេបញ្ជាការយោធភូមិភាគ១ រួមមន្ត្រីពាក់ព័ន្ធក្នុងខេត្តស្រះកែវមានកម្លាំងរួមប្រមាណជិត១០០នាក់ផងដែរ ។

បើតាមប្រភពព័ត៏មានពីមន្ត្រីច្រកទ្វារប្រាប់ថាៈនៅក្នុងការជួបភាគ្គីទាំង២ គឺដើម្បីរឹតចំណងសម្ព័ន្ធមេត្រីភាពពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ពង្រឹងរាល់បទល្មើសឆ្លងដែន តាមបន្ទាត់ព្រំដែនពលករឆ្លងដែនខុសច្បាប់ បទល្មើសព្រៃឈើ អំពើភាវកម្ម ឃាតកម្ម ការជួញដូរគ្រឿងញៀនខុស ច្បាប់ទប់ស្កាត់ការសាងសមណង់ផ្សេងៗ និងបទល្មើសសត្វព្រៃជាដើម។ដែលក្រុមឈ្មួញខិលខូចមួយចំនួនតូចតែងតែមានបំណងរត់ពន្ធបទល្មើសឆ្លងដែនគ្រប់ប្រភេទឆ្លងដែន។ល។ នៅក្នុងកាជំនួបនេះបានធ្វើឡើងជារាងរាល់ឆ្នាំក្នុងមួយឆ្នាំម្ដង។

ក្នុងកិច្ចជំនួបមិត្តភាពរវាងកម្លាំងយោធាកម្ពុជា-ថៃ ទាំងពីរភូមិភាគ នៅព្រឹកនេះក្រោយពីជំនួបនៅលើក្បាលស្ពានមិត្ត-ភាពកម្ពុជាថៃ។ មេបញ្ជារការទាំងពីរភូមិភាគបានចូលទៅប្រជុំនៅខាងភាគថៃនក្នុងបន្ទប់ វីអាយភី នៅបន្ទាយទាហានក្បែរផ្សាររោងក្លឿ ក្នុងស្រុកអារញ្ញឃេត្តស្រះកែវ ។

គួរបញ្ជាក់ផងដែរថា បើទោះការជួបប្រជុំមិត្តភាព រវាងកម្លាំងយោធាភាគីទាំងពីរ អស់រយះពេលជិត២ម៉ោងនៅក្នង បន្ទាយទាហ៊ានភាគ្គីថៃក្រុម អ្នកសារព័ត៌មានមិនអាចចូលទៅយកព័ត៌មាននៅក្នុងបន្ទប់  និងមិនអាចធ្វើបទសម្ភាសថ្នាក់ដឹកនាំយកព័ត៏មានជាក់លាកដើម្បីផ្សព្វផ្សាយបានទូលំទូលាយទេ ដោយប្រជុំចប់ភាគីទាំងពីរបានឡើងរថយន្តរំសាយការប្រជុំដោយគ្មានបទសម្ភាសនោះឡើយ ៕ វណ្ណា

...

20170531_093527 20170531_094127

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print