ប្រធានផ្នែករោងចក្រមួយរូប កំពុងស្ថិតក្រោមការសាកសួររបស់តុលាការ ករណីបង្កគ្រោះថ្នាក់ចរាចររបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកណ្តាល ៖ បុរសជនជាតិចិនម្នាក់ ត្រូវបាននគរបាលស្រុកកៀនស្វាយ នៅរសៀលថ្ងៃទី៣១ ខែឧសភា បញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីសាកសួរពីដំណើររឿងបង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ ។ ជនសង្ស័យពុំត្រូវបានដាក់ខ្នោះដៃទេ ខុសពីជនសង្ស័យដទៃទៀតដែលបញ្ជូនមកតុលាការ ។

មន្ត្រីតុលាការថ្លែងថា ជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់លោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ។

នគរបាលស្រុកកៀនស្វាយ បញ្ជាក់ថា ជនសង្ស័យឈ្មោះ XIA JIN ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុង
រោងចក្រសួនឧស្សាហកម្ម សំរោងធំ មានមុខងារប្រធានផ្នែកត្រួតពិនិត្យសំលៀកបំពាក់ក្នុងរោងចក្រ ស្ថិតក្នុង ភូមិព្រែកត្រែង ឃុំ សំរោងធំ ស្រុកកៀនស្វាយ ។

ហេតុការណ៍នេះ កើតឡើងកាលពីល្ងាចថ្ងៃទី៣០ ខែឧសភា នៅចំណុចគីឡូម៉ែត្រលេខ១៦និង១៧ ភូមិទូលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ៕ ដោយ៖ចេស្តា

...

f425408c-273d-4080-afeb-37ee08693351 8b6a0464-507a-44bf-8bdf-620bd8e430aa

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print