ខេត្តស្វាយរៀង ៖ មានករណីដួលទ្វារលំសង្កត់ទៅលើក្មេងប្រុស២នាក់ត្រូវជាបងប្អូនបង្កើតស្លាប់យ៉ាងអាណោចអធ័មបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាម្ចាស់ផ្ទះនាំគ្នាជួយសង្គ្រោះប៉ុន្តែយឺតពេលទៅហើយ។
ហេតុការណ៏គួរអោយរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិភ្លោះឃុំគ្រួស ស្រុកស្វាយជ្រំ ខណះនៅផ្ទះក្បែគ្នា។
យោងតាមអធិការនគរបាលស្រុកស្វាយជ្រំលោកពិនអានបានអោយដឹងថាក្មេងប្រុសដែលស្លាប់មានឈ្មោះ ខាន់ រ៉ាន់ អាយុ១១ឆ្នាំ និងឈ្មោះ ខាន់ រ៉ាត់ ភេទប្រុស អាយុ១០ឆ្នាំ ត្រូវជាបងប្អូនបង្កើតនឹងគ្នាខណះដែលម្ដាយឪពុកមានជីវភាពខ្វះខាតទីទ័លក្រទើបសម្រចចិត្តចំណាកស្រុកទៅធ្វើការនៅភ្នំពេញជាង៥ឆ្នាំមកហើយដោយ២ទៅ៣ខែទើបមកលេងស្រុកម្ដងហើយបច្ចុប្បន្ននេះបានរស់នៅជាមួយជីតាឈ្មោះ ភឹម អ៊ាន អាយុ៦០ឆ្នាំ មុខរបរកសិករដែលរស់នៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពបន្តថាចំណែកម្ចាស់មានផ្ទះដែលទ្វាររបងរលំដួលមានឈ្មោះ ឃុយ ប៊ុនធឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិភ្លោះ ឃុំគ្រួស ស្រុកស្វាយជ្រំ ។
បើតាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុមានក្មេង២នាក់បងប្អូនបាននាំគ្នារត់លេងប្រលែងគ្នាហើយក៏បានឡើងជិះលើទ្វាររុញផ្ទះគ្រូបង្រៀនដែលមានកំពង់៥ម៉ែត្រប៉ុន្តែចៃដន្យអ្វីមិនដឹងយ៉ាងម៉េចស្រាប់តែទ្វារបានដួលរលំសង្កត់ពីលើពេញទំហឺងធ្វើអោយក្មេងស្រែកអូយជួយផងទើបបង្កអោយមានការភ្ញាក់ផ្អើលដល់ជីតានិងអ្នកភូមិក៏ដូចជាម្ចាស់ផ្ទះចេញមកមើលនិងនាំគ្នាជួយសង្គ្រោះប៉ុន្តែអកុសសដោយមុខរបួសធ្ងន់ធ្ងរពេកដាច់ខ្យល់ស្លាប់ទាំង២នាក់តែម្ដង។
ក្រោយកេើតហេតុសមត្ថកិច្ចនគរបាលក៏បានប្រគល់សពទៅអោយជីតាក្មេងរងគ្រោះធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត៕