ទណ្ឌិតម្នាក់ក្នុងចំណោមទណ្ឌិតទាំង៤នាក់ ដែលហែកគុកភ្នំស្វាយ ខេត្តរតនគិរីរត់គេចខ្លួននោះ ត្រូវបានកម្លាំងនគរបាលខេត្ត តាមចាប់ខ្លួនបានម្នាក់មកវិញ

ចែករំលែក៖

ខេត្តរតនគិរី ៖ លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលផែនកណ្ដាលព្រហ្មទណ្ឌ បានឲ្យដឹងនៅល្ងាចនេះថា ទណ្ឌិតដែលចាប់បាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នេះ ឈ្មោះ សូម ហាក់ អាយុ២១ឆ្នាំ ជនជាតិទំពូន នៅចំណុចភូមិវង ឃុំកាចូន ស្រុកវ៉ឺនសៃ ។

ការចាប់ខ្លួនទណ្ឌិតរូបនេះធ្វើឡើងដោយកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកវ៉ឺនសៃ ។

គួររឭកផងដែរថា ហេតុការណ៍អ្នកទោសទាំង៤នាក់ ហែកគុករត់គេចខ្លួននេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ១២ និង៣០នាទីរំលងអាធ្រាត្រចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ពួកគេត្រូវបានតុលាការកាត់ទោស ពីបទល្មើស គ្រឿងញៀន និងជួញដូរព្រៃឈើ ៕ គុជសារ៉េន

...

IMG_3742 IMG_3743 IMG_3744 IMG_3745 IMG_3746 IMG_3745

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print