លោក​ស្រី​ព្រះ​រាជ​អាជ្ញា​រង​ ស៊ូ​ សុជាតា​ ដោះលែង​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរ​របួស​ធ្ងន់​ម្នាក់​

ចែករំលែក៖

ខេត្តកណ្តាល ៖ ក្រោយការសាកសួរពេញមួយរសៀលថ្ងៃទី៣១ ខែឧសភា លោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល សម្រេចដោះលែងបុរសជនជាតិចិនម្នាក់ឲ្យមានសេរីភាពឡើងវិញ ករណីបង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ។

ក្រុមគ្រួសារជនរងគ្រោះ អះអាងថា ខ្លួនសុខចិត្តទទួលសំណងចំនួន៤០00ដុល្លារអាមេរិក ហើយព្រមដកពាក្យបណ្ដឹង តែការសម្រេចយ៉ាងណានោះជាសមត្ថកិច្ចរបស់តុលាការ ។

អ្នកច្បាប់មួយរូប អះអាងថា ការដកពាក្យបណ្ដឹងរបស់ជនរងគ្រោះមិនអាចបញ្ចប់បណ្ដឹងអាជ្ញាបានទេ ។ មន្ត្រីតុលាការ ថ្លែងថា បើទោះជាមានដោះលែងជនសង្ស័យក៏ដោយ តែនីតិវិធីនៅដើរទៅមុខដដែល ។

នគរបាលស្រុកកៀនស្វាយ បញ្ជាក់ថា ជនសង្ស័យឈ្មោះ XIA JIN ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុង
រោងចក្រសួនឧស្សាហកម្ម សំរោងធំ មានមុខងារប្រធានផ្នែកត្រួតពិនិត្យសំលៀកបំពាក់ក្នុងរោងចក្រ ស្ថិតក្នុង ភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ។

ហេតុការណ៍នេះ កើតឡើងកាលពីល្ងាចថ្ងៃទី៣០ ខែឧសភា នៅចំណុចគីឡូម៉ែត្រលេខ១៦និង១៧ ភូមិទូលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ។

នគរបាលសន្និដ្ឋានថា ករណីនេះបណ្ដាលមកពីជនរងគ្ រោះបើកម៉ូតូឆ្លងផ្លូវបញ្ច្រាសទិស ពីឆ្វេងមកស្ដាំខ្វះការប្រុងប្រយ័ត្ន។ ចំណែករថយន្តធ្វេសប្រហែសមិនបានមើលស្ថានភាពផ្លូវខាងមុខគ្រប់ជ្រុងជ្រោយ ៕ ចេស្តា

...

IMG_3750 IMG_3751 IMG_3752 IMG_3753 IMG_3754 IMG_3755

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print