អ៊ឹង និមល ជោគជ័យខ្លាំងទាំងច្រៀង និងសម្តែង

ចែករំលែក៖

ភ្នំពេញ ៖ ប្អូនស្រីលោក អ៊ឹង រដ្ឋា ហៅទុយ គឺកញ្ញាអ៊ឹងនិមលមានសន្ទុះការងារហក់ឡើងខ្លាំងចាប់ពីដើមឆ្នាំ២០១៧ មក។ នាងក្តាប់បានឱកាសសម្តែងភាពយន្តក្នុងតំណែងជាតួឯកពីររឿងព្រមគ្នាជាមួយនឹងឱកាសច្រៀងនៅបរទេសផងដែរ។

ទីផ្សារ តារាសម្តែង និងបង្ហាញម៉ូតកញ្ញា អ៊ឹង និមលហាក់ឡើងខ្លាំងក្នុងឆ្នាំនេះពិសេសបន្ទាប់ពីទទួលពានពីរផ្ទួនគ្នាពីកម្មវិធីប្រកួតប្រជែងមួយ។ កញ្ញាអ៊ឹងនិមលបានលើកឡើងថាចាប់ពីដើមឆ្នាំនេះមកនាងមមាញឹកខ្លាំងជាមួយការងារសិល្បៈពិសេសក្រោយពេលនាងសម្រេចចិត្តប្រឡូកនិងការសម្តែងភាពយន្តមក។ភាពយន្តភាគពីរគឺរឿង”នរណាជាឃាតករ”របស់ស្ថានីយទូរទស្សន៍CTN និងរឿង”នាវាជីវិត”របស់ទូរទស្សន៍អប្សរា។

កញ្ញាថានាងចង់សម្តែងយូហើយប៉ុន្តែមិនមានពេលគ្រប់គ្រាន់។នាងកាន់តែជឿជាក់ជាមួយអាជីពសម្តែងក្រោយពីនាងទទួលបានពានពីរក្នុងកម្មវិធីអប្សរាAward គឺពានSuper Star  និងពានគោរពពេលវេលា។នាងបន្តថាក្រៅពីរឿងនេះនាងទទួលបានការសម្តែងជាច្រើនទៀតប៉ុន្តែនាងបានធ្វើការបដិសេធព្រោះតែនាងគ្រោងចេញទៅច្រៀងរាំលើទឹកដីនៃប្រទេសអូស្ត្រាលីជាលើកទីពីរនៅពេលខាងមុខផងដែរ។

តារាស្រីវ័យ២៧ឆ្នាំរូបនេះបញ្ជាក់ដែរថាក្នុងពេលដ៏ខ្លីខាងមុខនេះនាងនិងសមាជិកក្រុមចម្រៀងCSM Girls  គឺមាននាងកញ្ញាឌួងហ្សូរីម៉ាកញ្ញាសោមស្រីនាថនិងកញ្ញានៅសូនីតាក៏គ្រោងនឹងចេញបទចម្រៀងOriginal Song ផ្ទាល់ខ្លួនរបស់ក្រុមដែរដែលនាងរំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។

នាងបន្តថាប្រសិនបើបទចម្រៀងថ្មីរបស់ក្រុមនាងទទួលបានការគាំទ្រក្រុមនាងនឹងបន្តផលិតបទចម្រៀងសម្រាប់ក្រុមខ្លួនច្រៀងផងដែរ។ នាងរំពឹងថាទស្សនិកជននឹងបន្តគាំទ្រស្នាដៃសម្តែង ច្រៀង និងបង្ហាញម៉ូតរស់នាងទៀត៕ វឌ្ឍនា

...

IMG_8609 IMG_8611 IMG_8618 IMG_8647 IMG_8648 IMG_8651

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print