លោក អូស្មាន ហាស្សាន់ រំលឹកដល់សមាជិកCPP ស្រុកឆ្លូង ខេត្តក្រចេះ កុំចាញ់បោកការឃោសនាសន្យាខ្យល់របស់បក្សប្រឆាំង 

ចែករំលែក៖

ក្រចេះ៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាមានប្រសសន៍ទៅកាន់សមាជិកបក្សប្រជាជនអ្នកឃុំពង្រ និងសកម្មជនទូទាំងស្រុកឆ្លូង ខេត្តក្រចេះ   កាលពីថ្ងៃទី០១ ខែមិថុនា  ឆ្នាំ២០១៧ លោក បានរំលឹកថា៖  សូមបងប្អូនកុំញញេីត រឺចាញ់បោកនូវការសន្យាអះអាងបែបបោកប្រាស់របស់បណ្តាបក្សប្រឆាំង ថានឹងផ្តល់នូវអ្វីគ្រប់បែបយ៉ាង ខណៈ កន្លងមក រហូតបច្ចុប្បន្ន មិនទាន់មានពួកគាត់ណាបានសាងនូវស្នាដៃបន្តិចណាជូនសហគមន៍ឡេីយ ផ្ទុយទៅវិញមានតែការបង្ករផ្គរភ្លៀង និង ញុះញង់បង្កចលាចលដល់សហគមន៍ ការបំបែកបំបាក់សាមគ្គីរវាងបងប្អូនក្នុងគ្រួសារ និង សហគមន៍តែប៉ុណ្ណោះ។

ជាក់ស្តែង ការប្រកាសអូតអាងពីការទាមទារសេរីភាពរបស់ពួកគាត់ ខណៈមេដឹកនាំគណបក្សរបស់ពួកគេ គ្មានទាំងដែលស្គាល់អ្វីជាលះបង់ដេីម្បីទាមទារសេរីភាព និង សេចក្តីសុខសន្តិភាពជូនប្រជារាស្ត្របទាល់តែសោះ ១ផ្ទុយទៅ វិញសេរីភាព សុខសន្តិភាព និង ភាពចម្រុងចម្រេីនមកដល់សព្វថ្ងៃនេះ គឺបានមកដោយការតស៊ូយ៉ាងលំបាកការលះ បង់ឈាមស្រស់ ព្រាត់ប្រាស បងប្អូនគ្រួសារ នៃមេដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតែ១គត់។

លោក អូស្មាន ហាស្សាន់  បានបញ្ជាក់ថា ៖ គោលន យោបាយចំនួន ១៣ចំនុច របស់គណ បក្សប្រជាជនកម្ពុជា សម្រាប់អភិវឌ្ឍន៍ឃុំ/សង្កាត់ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០២២ និងការប្តេជ្ញាចិត្តរបស់ គណបក្សប្រជាជន ក្នុងការបន្តថែរក្សាសន្តិភាពបច្ចុប្បន្ន ក៏ដូចជាការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ឲ្យបានកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម របស់ប្រជាពលរដ្ឋ គ្រប់ៗរូបនៅគ្រប់មូលដ្ឋាន ព្រមទាំងសន្យាថានឹងរិះរកមធ្យោបាយនានាសម្រួលដល់ជីវភាពគណៈដឹកនាំសាសនិកឥស្លាមតាមមូលដ្ឋាន ដេីម្បីអោយបានវិស័យនានាក្នុងសហគមន៍ឥស្លាម មានការរីកចម្រេីនតទៅមុខ  ៕  ដោយ៖ សំរិត

...

unnamed (9) unnamed (5) unnamed (4) unnamed (2) unnamed (6) unnamed (7) unnamed (8) unnamed (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print