ឃាត់ស្ទាវ៣នាក់បង្កអំពើហិង្សានៅរង្វង់មូលតោ២ 

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ករណីហិង្សាកើតឡើងបង្កដោយជនសង្ស័យ៣នាក់ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង២២នាទី នៅរង្វង់មូលតោពីរ ក្រុមទី១៤ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជនសង្ស័យចំនួន៣នាក់រួមមាន ៖
១,ឈ្មោះ ហុឹម សុកាន់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបររៀន បច្ចុប្បន្នរស់នៅភូមិក្រាំក្តី ស្រុកកោះស្លា ខេត្តកំពត ជាអ្នកកាន់ស្នាប់ដៃជាប់ជាមួយកាំបិតចុងស្រួច,ជំពាមកៅស៊ូ ,ដែកបំពង់ទីបមូល  ,  ២,ឈ្មោះ ស្វាយ អ៊ុនតាក់ ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរកម្មដឹកទឹកកកអនាម័យ រស់នៅពយកំពេញ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ជាអ្នកកាន់ច្រវ៉ាក់ដែក , ៣,ឈ្មោះ សុឹម ដារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករដឹកទឹកកកអនាម័យ រស់នៅពយកំពេញភូមិ១ សង្កាត់លខ៣ ក្រុង-ខេត្តព្រះសីហនុ ។
មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ស្នងការខេត្តព្រះសីហនុបានបង្ក្រាបអំពើខុសច្បាប់ជាបន្តបន្ទាប់នៅឯខេត្តព្រះសីហនុ ដើម្បីសុខសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋទូទៅ ។
ជនរងគ្រោះមិនទាន់អាចធ្វើការទំនាក់ទំនងបាននៅឡើយ ។
ចប្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើបានធ្វើការឃាត់ខ្លួន រួមនឹងវត្ថុតាងនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញចាត់ការទៅតាមនីតិវិធីច្បាប់បន្ត ៕  ឆ្លាម សមុទ្រ
unnamed (122) unn221amed (1) sssunnamed (16) unn12amed (1)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print