មន្ត្រីរាជការ​សាលាខេត្ត​ព្រះសីហនុ​ បរិច្ចាគ​ឈាមផ្ដល់​ជូន​មណ្ឌល​ផ្ដល់​ឈាមមន្ទីរ​​ពេទ្យ​បង្អែក​ខេត្ត​​​​

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ មន្ត្រីរាជការសាលាខេត្តព្រះសីហនុ បានធ្វើការបរិច្ចាគឈាមផ្ដល់ជូនមណ្ឌលផ្ដល់ឈាម ដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់
លោក យន្ត មីនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីជួយទៅដល់សង្គម ដែលមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ យកជួយសង្គ្រោះ អាយុជីវិតជូនប្រជាពលរដ្ឋ កំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

លោក អភិបាលខេត្តព្រះសីហនុមានប្រសាសន៍អោយដឹងថា នេះជាលើកទីមួយហើយ ដែលមន្ត្រីរាជការនៃសាលាខេត្តព្រះសីហនុបានធ្វើការបរិច្ចាឈាម ផ្ដល់ជូនទៅដល់មជ្ឍមណ្ឌលផ្ដល់ឈាម នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុសម្រាប់ជួយសង្គ្រោះជីវិតប្រជាពលរដ្ឋនិងជាការឆ្លើយតបទៅនឹងទឹកចិត្តរបស់មន្ត្រីរាជការសាលាខេត្តព្រះសីហនុគ្រប់លំដាប់ថ្នាក់ទាំងអស់នៃសាលាខេត្តព្រះសីហនុ។

លោកវេជ្ជ ហូ សុធី អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តបានមានប្រសាសន៍នូវការថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកយន្ត មីន អភិបាលនៃណៈអភិបាលខេត្តព្រះសីហនុដែលបានអនុញ្ញាតឲ្យក្រុមគ្រូពេទ្យបង្អែកខេត្តបាន ចូលមកធ្វើការបរិច្ចាគឈាម ជាមួយមន្ត្រីរាជការក្នុងឱកាសនេះ។

លោកវេជ្ជបណ្ឌឹតក៍បានបញ្ជាក់ឲ្យដឹងផងដែរថា បច្ចុប្បន្ននេះមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរកឈាម ដើម្បីបរិច្ចាគឈាមពីសប្បុរសជន ដែលជាមនុស្សធម៌ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ដែលកំពុងព្យាបាលជំងឺផ្សេងៗ ត្រូវការឈាមជួយសង្គ្រោះជាបន្ទាន់ក្នុងមន្ទីរពេទ្យបង្អែកខេត្តទាំងមូល ៕

...

Capturea1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print