ពស់ខៀវចឹកជើងបុរសម្នាក់ឡើងភ្នំបេះផ្លែសោម ស្ទើររលួយជើង

ចែករំលែក៖

ខេត្តប៉ៃលិន ៖  បុរសម្នាក់បានរងរបួសធ្ងន់ដោយពស់ចឹកបន្ទាប់ពីគាត់បាន ឡើងលើភ្នំទ្រព្យ ជាមួយអ្នកភូមិមានគ្នាជាង១០នាក់ដើម្បីរកបេះផ្លែសោម យកមកលក់ឲ្យឈ្មួញបានប្រាក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃនោះ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចព្រៃភ្នំទ្រព្យ ស្ថិតក្នុងភូមិកូនខ្លុង សង្កាត់អូរតាវៅ ក្រុង- ខេត្តប៉ៃលិន។

ជនរងគ្រោះដែលត្រូវពស់ចឹក មានឈ្មោះ ហឿន មឹប ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ កម្មករ រស់ភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ និងអ្នកភូមិជាង ១០នាក់ បាននាំគ្នាធ្វើដំណើរឡើងទៅលើភ្នំខៀវ ដើម្បីឡើងទៅរកបេះផ្លែសោមលក់ឲ្យឈ្មួញ ។នៅពេលដែលពួកគាត់ដើរមកដល់ភ្នំទ្រព្យរូបគាត់ ក៏ដើរបែកផ្លូវពីគេឯងបានប្រហែលជា១០០ម៉ែត្រ ដើរជាន់លើពស់មួយក្បាលមិនស្គាល់ប្រភេទពស់មានទំហំប៉ុនមេជើង ហើយពស់នេះក៏ចឹកចំប្រអប់ជើងខាងឆ្វេងរបស់គាត់ បណ្ដាលឲ្យឈឺចុកចាប់យ៉ាងខ្លាំង។ បន្ទាប់មកគាត់ក៏បានស្រែកហៅឲ្យបុរសម្នាក់នៅភូមិជាមួយ ដែលនៅជិតនោះមកជួយ ហើយវាយពស់មួយក្បាលនោះងាប់ ទើបដឹងថា ពស់នោះគឺជាពស់ខៀវ។

ជនរងគ្រោះបន្តថា ពេលឃើញដូច្នេះអ្នកភូមិដែលទៅជាមួយ នាំគ្នាសែងគាត់ ឆ្លងភ្នំ ពីភ្នំមួយទៅភ្នំមួយ រហូតមកដល់ភូមិ ទើបក្រុមគ្រូសារនាំគ្នា ដាក់លើអង្រឹងយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ហើយមកដល់ពេលនេះជើងកំពុងហើមឈឺចុកចាប់នៅឡើយ ៕ ស សារ៉េត

...

nkd03

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print