វាមានការលំបាកក្នុងការជឿណាស់ ថាវាមានរយះពេលជិតបីឆ្នាំទៅហើយគិ តចាប់តាំងពីក្រុមហ៊ុន Amazon បានប្រកាសផែនការរបស់ខ្លួនដើម្បី ផ្តល់ជូននូវការដឹកជញ្ជូនជាកញ្ ចប់តាមរយៈ drone ។ ការដឹកជញ្ជូនតាមលំហអាកាសជាលើកដំ បូងបានធ្វើឡើងកាលពីខែធ្នូនៅក្នុ ងចក្រភពអង់គ្លេស និងការលក់រាយដែលបានបន្តទៅសម្រិ តសម្រាំងនូវទស្សនៈ ជាមួយនឹងគំនិតទំនើបដើម្បីដាក់លើ គ្រឿងដឹកជញ្ជូនតាមការហោះហើរនៅតា មបង្គោលភ្លើងផ្លូវ និងការដាក់ពង្រាយពួកគេពីឃ្លាំ ងឥវ៉ាន់ហោះហើរ។ នៅក្នុងប៉ាតង់ថ្មីមួយបានរកឃើញដោ យ GeekWire ជំហានបន្ទាប់របស់ក្រុមហ៊ុន Amazon គឺជា “ប្រព័ន្ធដឹកជញ្ជូនកញ្ចប់នៅលើអា កាស” ស្លាកដឹកជញ្ជូនមួយដែលរួមបញ្ចូ លឆ័ត្រយោងមួយ ដែលអាចធ្វើឱ្យការដឹកជញ្ជូនតា មរយៈគ្រឿងយន្តពីលើអាកាស (UAV) ដែលកាន់តែងាយស្រួលជាងមុន។
ឯកសារប៉ាតង់រៀបរាប់អំពីលក្ខណៈសា មញ្ញមួយដែលលំហូរការងារសំរាប់ដឹ កជញ្ជូនតាម drone ឆ័ត្រយោង។ រូបភាពបង្ហាញជំហានដែលរួមបញ្ចូល “ការវេចខ្ចប់ភ្ជាប់ជាមួយស្លាកដឹ កជញ្ជូនឆ័ត្រយោង ភ្ជាប់ទៅនឹង drone ចងទៅ និង ទម្លាក់នៅទីតាំងចែកចាយ ។ drone ឆ័ត្រយោងនេះមានប្រពន្ធ័ភ្ជាប់និ ងកំណត់អោយ drone នេះអាចត្រឡប់មកវិញបានដោយខ្លួនឯង និង មានខ្សែឆ័ត្រយោងជាច្រើន និងមានគម្របបំបែកខ្លួនមួយដែលអា ចចុះចតនៅកន្លែងចែកចាយកញ្ចប់ឥវ៉ា ន់មួយដែលគ្មានការខូចខាតឬបែកបាក់ នោះឡើយ។ នៅក្នុងស្លាកនេះនឹងរួមបញ្ចូលក្ រាហ្វិកនិងអត្ថបទដើម្បីរួមបញ្ចូ លអាស័យដ្ឋាន សំទុះល្បឿន និង ពត៌មានលើកញ្ចប់ឥវ៉ាន់ ។ ប្រព័ន្ធនេះអាចរួមបញ្ចូលទាំ ងរណបមួយ ដើម្បីការពារពីការវិលខ្សែជំពាក់ ជំពិនក្នុងអំឡុងពេលចុះទំលាក់ឥវ៉ា ន់ណាមួយ។ នេះពិតជាវិធីដឹកជញ្ជូនដ៏អស្ចារ្ យមួយដែលពីមុនមកមិនធ្លាប់មាននោះ ទេ តែយើងសង្ឃឹមថានឹងអាចដំនើរការទោ មុខយ៉ាងរលូន ៕ ហេង លក្ខិណា