​សៅ ឧត្ដម ចូលប្រឡូកក្នុងការសម្តែងប៉ុន្តែមិនចោលម្រៀង

ចែករំលែក៖

ភ្នំពេញ៖ បទចម្រៀង”សុំទោស”របស់តារាចម្រៀង សៅ ឧត្តម បានលេចចេញការគាំទ្រខ្លាំងជាមួយនឹងស្នាដៃសម្តែងលើកដំបូងផ្ទាល់របស់លោកផងដែរ។ ទោះឈានជើងប្រឡូកក្នុងអាជីពថ្មីក្តីក៏តារារូបនេះមិនបោះបង់ការច្រៀងនោះដែរ។

អតីតបេក្ខភាព៣នាក់ចុងក្រោយនៃកម្មវិធី Cambodia Idol រដូវកាលទី១តារាចម្រៀងលោកសៅ ឧត្ដម និយាយថាបើទោះជាអាជីពសម្ដែងទើបប្រកាសប្រឡូកនាពេលថ្មីៗទទួលការគាំទ្រខ្លាំងពីទស្សនិកជនក្ដីក៏លោកនៅមិនបោះបង់អាជីពចម្រៀងនោះដែរ។ លោកថា បើអាចរីកចម្រើនទាំងពីរមែនកាន់តែប្រសើរ។ ការលើកឡើងនេះដែរស្របពេលដែលតារាចម្រៀងរូបនេះបានបោះជំហ៊ានចូលច្រៀងនិងសម្តែងឲ្យផលិតកម្ LD Picture ដែលជាផលិតកម្មនាំមុខផ្នែកផលិតភាពយន្តខ្នាតធំ និងភាពយន្តភាគនៅកម្ពុជានោះ។

តារាចម្រៀងវ័យក្មេងរូបនេះអះអាងដូច្នេះគ្រាដែលលោកទើបចុះកុត្រាឱ្យផលិតកម្ម  LD Picture រយៈពេល ៣ឆ្នាំ កាលពីពេលថ្មីៗ។គ្រាន់តែចុះកុងត្រាភ្លាមម្ចាស់ផលិតកម្មលោក លៀក លីដាផ្ដល់ការថតភាពយន្ត ៣ទៅ៤រឿងភ្លាមហើយថែមទាំងមានឱកាសអាចច្រៀងឱ្យផលិតកម្ម បានទៀតផង។លោកជឿជាក់ថាការបោះជំហានចូលក្នុងអាជីពសម្ដែងអាចនឹងធ្វើឱ្យប្រជាប្រិយភាពរបស់ខ្លួនកើនខ្ពស់មួយកម្រិតទៀត។

ទន្ទឹមនឹងក្ដីសប្បាយរីករាយចំពោះអ្វីដែលម្ចាស់ផលិតកម្ម  LD Picture ផ្ដល់ឱ្យ តារាចម្រៀងលោក សៅ ឧត្ដមបានប្ដេជ្ញាចិត្តថានឹងប្រឹងសម្ដែងឱ្យអស់ពីសមត្ថភាពក្នុងន័យកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងពិភពសិល្បៈឱ្យកាន់តែខ្លាំងជាងមុន។យ៉ាងណាលោកក៏ស្នើទស្សនិកជននិងអ្នកគាំទ្ររបស់ខ្លួនជួយគាំទ្រស្នាដៃភាពយន្តរបស់លោកត្រៀមនឹងចេញនាពេលដ៏ខ្លីខាងមុខផងដែរ៕  វឌ្ឍនា

...

IMG_9360 IMG_9368 IMG_9367 IMG_9365

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print