ប្រជាពលរដ្ឋភូមិសង្កាត់ក្រុងសំរោងថ្លែងអំណរគុណសម្តេចតេជោដែលបានផ្តល់ផ្លូវបេតុង៤ខ្សែ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធខេត្តឧត្តរមានជ័យបានផ្តល់ផ្លូវបេតុងចំនួន៤ខ្សែរ ប្រវែងសរុប ៩៤៥ម៉ែត្រ  ដល់ប្រជាពលរដ្ឋនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង នៃខេត្តឧត្តរមានជ័យ ហើយត្រូវបានបើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្រោមអធិបតីភាពលោកស ថាវី អភិបាល នៃគណៈអភិបាលខេត្តឧត្តមានជយ័ និងឯកឧត្តម យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត។

បន្ទាប់ពី លោក សាំង ប៊ុន ថេន ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តឧត្តមានជ័យ បានបញ្ជាក់ពីរបាយការណ៍សាងសង់រួចលោកស ថាវី អភិបាលខេត្តបានមានប្រសាសន៍ថា បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់រាជរដ្ឋា ភិបាលដែលមានសម្តេច តេជោ ជានាយករដ្ឋមន្រ្តី បានធ្វើឲ្យប្រទេសជាតិ មានការីកចំរើនលើគ្រប់វិស័យ ។ ជាក់ស្តែងថ្ងៃដូចនៅនេះ យើងបាន ផ្លូវបេតុងបួនខ្សែបន្ថែមទៀតទាំងនេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ជូនដល់បងប្អូន ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសំរោងរងាយស្រួលក្នុងការធ្វើដំណើរ  ក៏ដូចជាដឹកកសិផល ផ្សេងៗយកទៅលក់នៅទីផ្សារបានស្រួល។

ប្រជាពលរដ្ឋចូលរួមក្នុងពិធីបើកការដ្ឋានបានសម្តែងនូវក្តីត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីពួកគាត់បានទទួលផ្លូវប៉េតុងចំនួនបួនខ្សែដែលបានស្ថាបនាសាងសង់នៅក្នុងភូមិរបស់ពួកគាត់ដែលនេះសរបញ្ជាក់ឲ្យឃើញក្នុងការយកចិត្តទុក្ខដាក់ពីសុខទុក្ខនិង ការលំបាករបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានពីសម្តេចតេជោហើយពួកគាត់សូមជូនពរនិងថ្លែងអំណរគុណផងដែលដល់ អាជ្ញាធរខេត្តឧត្តមានជ័យ ជាពិសេសលោកស ថាវី អភិបាលខេត្ដដែលតែងតែចុះសួរសុខទុក្ខដល់មូលដ្ឋាននិងជាងនេះទៅទៀតសូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សូមឲ្យសម្តេចមានសុខភាពល្អបរិបូណ៌ដើម្បីបន្តដឹកនាំប្រជាតិឱ្យមានការវិវឌ្ឍន៍ និងរីកចំរើនលើគ្រប់វិស័យបន្ថែមទៀត៕ប៉ែន នួន

...

IMG-20170602-WA0081 IMG-20170602-WA0080 IMG-20170602-WA0082

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print