អ្នកឯកទេសអាមេរិក ៖ទីក្រុងវ៉ាស៊ីនតោនចង់គ្រប់គ្រងមួយចំណែក នៃទឹកដីស៊ីរី

ចែករំលែក៖

សារព័ត៌ Sputnik បានដកស្រងសម្តីអតីតទីព្រឹក្សា ជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកលោកMicheal Maloof បានឲ្យដឹងថា អាមេរិកនឹងមិនដកទាហានចេញពីស៊ីរី ឡើយ ក្រោយពេលសង្គ្រាមស៊ីវិលនៅទីនោះបញ្ចប់ហើយក្តី។

លោកMicheal Maloof បញ្ចាក់ថា« ប្រធានាធិបតីស៊ីរី បាសាអាល អាសាដ ចង់ដណ្តើមគ្រប់គ្រងទឹកដីស៊ីរីទាំងស្រុងមកវិញ តែខ្ញុំគិតថានឹងមិនមានទឹកដីស៊ីរីគងវង់ដូចកាលពីមុនឡើយ។អាមេរិកចង់គ្រប់គ្រង មួយផ្នែកនៃទឹកដីស៊ីរី »។

អ្នកឯកទេសជនជាតិអាមេរិក រូបនេះបានបញ្ចាក់ថា«ក្នុងពេលនោះ ក្រុមជនជាតិឃឺដក៏ចង់ ទទួលបានផលប្រយោជន៍របស់ខ្លួន នោះដែរ។ កន្លងមករុស្ស៊ីក៏ធ្លាប់បានស្នើរ បង្កើតតំបន់គ្រប់គ្រងស្វាយ័តរបស់ជនជាតិឃឺដ នៅភាកខាងជើង ស៊ីរី ប៉ុន្តែត្រូវបានរដ្ឋាភិបាលលោកអាល អាសាដ និងតួគីប្រឆាំង។ ភាគីនិមួយៗគឺចង់បានពីផលប្រយោជន៍របស់ខ្លយននៅលើទឹកដីស៊ីរីដូចគ្នា»។

លោកMicheal Maloof បានបញ្ចាក់ទៀតថា ការសម្រេច ផ្តល់អាវុធដល់ក្រុមជនជាតិឃឺដ នៅស៊ីរីរបស់ទីក្រុងវ៉ាស៊ីនតោន នឹងប៉ះពាល់ដល់ទំនាក់ទំនងការបរទេសរវាងអាមេរិកនិងតួគី  ។នៅពេលខាងមុខ រដ្ឋាភិបាលទីក្រុង អែនការ៉ា នឹងផ្លាសប្តូរគោលនយោបាយ យុទ្ធសាន្ត្រ នៅក្នុងប្រទេសស៊ីរី។

លោកMicheal Maloofបញ្ចាក់ទៀតថា «ខ្ញុំគិតថា តួគី មិនពេញចិត្តទៅនឹងសកម្មភាពជួយដលកម្លាមងទាហានបះបោរស៊ីរី ដែលមានភាគច្រើនជាជនឃាតិឃឺដ  ហើយជនជាតិឃឺដគឺជាសត្រូវរបស់រដ្ឋាភិបាលស៊ីរីដែលត្រូវកម្ចាត់។ នៅពេលនោះតួគីនឹង បង្កើនវត្តមានយោធា របស់ខ្លួនច្រើនជាងនេះនៅស៊ីរី  បង្កើតទៅជាតំបន់ស្វ័យយត្នគ្រប់គ្រង ដោយខ្លួនឯង។

លោកMicheal Maloof បញ្ចាក់ទៀតថា បើទោះបីមានការប្រការប្រឆាំងពីរដ្ឋាភិបាល តួគីតែ ទីក្រុងវ៉ាស៊ីនតោន គ្មានជម្រើសផ្សេងឡើយ ដោយក្រុមជនជាតិឃឺដគឺជា កម្លាំងទាហានដ៏មានប្រសិទ្ធិភាពនៅក្នុងសង្គ្រាមប្រឆាំងក្រុមភេរវកម្ម IS ។ មន្ទីបញ្ចកោណអាមេរិកបានវាយតម្លៃថា ក្រុមទាហាន ដែលតួគីគាំទ្រ មិនបានបំពាក់សម្ភារៈទំនើប  ដូចជាក្រុមជនជាតិឃឺដនោះឡើយ។

ផ្តល់អាវុធទៅឲ្យក្រុមជនជាតិឃឺដស៊ីរី ដែលតួកគី បានចាត់ទុកជាសត្រូវរួមគ្នាជាមួយក្រុមជនជាតិឃឺដតួកគី តើអាមេរិករបស់លោកដូណាល់ត្រាំ ប្រុងដើរនយោបាយអ្វីជាមួយតួកគី ដែលជាដៃគូ សម្ព័ន្ធមិត្ត សំខាន់របស់អាមេរិក នៅក្នុងអង្គការអូតង់។ ម្យ៉ាងទៀត ការសម្រេចចិត្តរបស់លោកដូណាល់ ត្រាំ បំពាក់អាវុធឲ្យក្រុមគួឌីស្ថាន ធ្វើឡើងនៅតែមួយអាទិត្យ មុនដែលលោកប្រធានាធិបតីតួកគី លោករេស៊ីប អ៊ែរដូហ្កាន ត្រូវធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅទីក្រុងវ៉ាស៊ីនតោន។ នៅក្នុងវេទិកាសាធារណៈ កាលពីពីរសប្តាហ៍មុន លោកប្រធានាធិបតីតួកគី ធ្លាប់បានអះអាងថា លោកនឹងបញ្ចុះបញ្ចូល លោកដូណាល់ ត្រាំ ឲ្យយល់ឃើញថា ក្រុមជនជាតិឃឺដស៊ីរី ដែលអាមេរិកកំពុងជួយផ្នែកសព្វាវុធ តាមពិតជាសាខា គ្នីគ្នារបស់ក្រុមជនជាតិឃឺដតួកគី ដែលអង់ការ៉ា និងប្រទេសលោកខាងលិច ចាត់ចូលក្នុងបញ្ជីរភេរវនិយមពិភពលោក។
មជ្ឈមណ្ឌលប្រឆាំងភេរវកម្មអាមេរិកផ្ទាល់ធ្លាប់បានចាត់ទុកក្រុមជនជាតិឃឺដស៊ីរីថា ជាក្រុមភេរវនិយម ប៉ុន្តែ អាមេរិកបានប្តូរជំហរនេះមកវិញ  នៅឆ្នាំ ២០១៤ នៅពេលទ័ពអាមេរិកចាប់ផ្តើមរួមដៃធ្វើការជាមួយក្រុមនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជីហាត អង្គការរដ្ឋអ៊ីស្លាម នៅស៊ីរី។

សម្រាប់អ្នកវិភាគមួយចំនួន វ៉ាស៊ីនតោននឹងធ្វើឲ្យរដ្ឋាភិបាលតួកគីខឹងក្តៅក្រហាយ។ ទីក្រុងអង់ការ៉ានៅតែបារម្ភខ្លាចជាប់ជានិច្ចថា ក្រុមគួឌីស្ថាន នៅស៊ីរី នឹងរួមកម្លាំងជាមួយក្រុមគួឌីស្ថានតួកគី ដើម្បីបង្កអសន្តិសុខ ដណ្តើមកាន់កាប់ទឹកដី នៅតាមព្រំដែនតួកគី ស៊ីរី។ កងទ័ពតួកគី និងក្រុមទាហានគួឌីស្ថានស៊ីរី ឧស្សាហ៍ប៉ះទង្គិចអាវុធគ្នា នៅតាមបណ្តោយព្រំដែនតួកគីស៊ីរី។ នៅខែមេសា កន្លងទៅ កងទ័ពតួកគីថែមទាំងបានទៅទម្លាក់គ្រាប់បែកលើទីស្នាក់ការកណ្តាលរបស់ក្រុមគួឌីស្ថាន ស៊ីរី ដោយបានសម្លាប់មនុស្ស២៨នាក់។

សូមជម្រាបជូនថា គណបក្សពលករជនជាតិឃឺដPKK ដែលមានមូលដ្ឋានជាប់នឹងព្រំដែនស៊ីរី គឺជាសត្រូវស៊ីសាច់ហុតឈាមនឹងរដ្ឋាភិបាលតួកគី និងដែលសហរដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុបផងបានចាត់ទុក PKK ជាអង្គការភេរវនិយម។ ជារឿយៗ និងដើម្បីត តាំងនឹងរដ្ឋាភិបាលតួកគី កម្លាំងប្រដាប់អាវុធ PKK មិនញញើតនឹងវាយឆ្មក់តាមរយៈអំពើភេរវកម្មបង្ហូរឈាមទេ។ ទីក្រុងអង់ការ៉ាពិតជាយល់មិនច្រឡំទេថា ការទុកបណ្តោយឲ្យកម្លាំងគួដឌីស្ថាននៅស៊ីរីឡើងចាង និងអាចបង្កើតតំបន់ស្វយ័តមួយក្បែរព្រំដែនខ្លួន វាមិនខុសអ្វីពីការជួយពង្រឹងកម្លាំងពួក PKK ទេ។ តួកគីបានយកជនជាតិឃឺដនៅតួកគី និងជនជាតិឃឺដនៅស៊ីរីដាក់ក្នុងកន្រ្តកតែមួយ ក្នុងការកម្ចាត់។

តែបញ្ហានៅត្រង់ថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបមិនបានយល់ឃើញដូចតួកគីឯណា។ អាមេរិក និងអឺរ៉ុបបានចាត់ទុកជនជាតិឃឺដតួកគី PKK ជាអង្គការភេរវនិយម តែបានចេញមុខគាំទ្រពេញទំហឹងលើកម្លាំងគួដឌីស្ថាននៅស៊ីរី។ ទីក្រុងវ៉ាស៊ីនតោនមិនញញើតនឹងសរសើរយុទ្ធជនគួដឌីស្ថានស៊ីរីពេញមាត់ថា ជាយុទ្ធជនគំរូដែលបានតស៊ូប្រយុទ្ធតទល់នឹងពួកជីហាតអង្គការរដ្ឋអ៊ីស្លាមនៅស៊ីរីប្រកបដោយប្រសិទ្ធិភាព។ ក្រៅពីអាមេរិក រុស្ស៊ីក៏បានចេញមុខគាំទ្រកម្លាំងគួកឌីស្ថាននៅស៊ីរីដែរ។ មកដល់ត្រង់ចំណុចនេះនាំឲ្យមានសំណួរចោទឡើងថា រវាងតួកគីដែលជាសម្ព័ន្ធមិត្តក្នុងអង្គការអូតង់ដូចគ្នា និងកម្លាំងគួដឌីស្ថាននៅស៊ីរីដែលកំពុងប្រយុទ្ធត ទល់នឹងអង្គការរដ្ឋអ៊ីស្លាម តើអាមេរិកត្រូវមានជំហរបែបណា?

ពិតជារឿងមួយពិបាកថ្លឹងថ្លែង ព្រោះមិនអាចទាត់ចោលភាគីណាមួយទេ។ តែដើម្បីអាចទទួលយកបានទាំងអស់គ្នា ទីក្រុងវ៉ាស៊ីនតោនបានជ្រើសរើសផ្លូវកណ្តាលដោយបញ្ជាក់ច្បាស់ៗថា អាមេរិកនៅបន្តគាំទ្រកម្លាំងគួដឌីស្ថានស៊ីរីនៅក្នុងយុទ្ធនាការប្រឆាំងអង្គការរដ្ឋអ៊ីស្លាម និងបានអំពាវនាវឲ្យភាគីតួកគី និងកម្លាំងគួដឌីស្ថានស៊ីរីបញ្ឈប់ការប្រឈមមុខដាក់គ្នាជាបន្ទាន់។ អាមេរិកបានលើកយកហេតុផលទៅពន្យល់ថា បញ្ហានៅស៊ីរីជារឿងស្មុគស្មាញ និងកំពុងអូសបន្លាយដែលគេមិនគួរបន្ថែមបញ្ហាថ្មីទៀតឡើយ។ សម្រាប់ទីក្រុងវ៉ាស៊ីនតោន អាទិភាពទី១ ជាបន្ទាន់នៅចំពោះមុខ គឺកម្ទេចពួកជីហាតអង្គការរដ្ឋអ៊ីស្លាមឲ្យដល់ឫសគល់ ៕

...

RTS14IHP n_89820_1 maxresdefault

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print