ភ្នំពេញ ៖ ជនបរទេសម្នាក់ដែលគេសង្ស័យថាបែកថ្នាំ បានលួចឡើងបើករថយន្តដឹកខ្សាច់រេចង្កូតបុករះរថយន្តជាច្រើនគ្រឿងទៀត រួចបន្តបើកតាមបណ្តោយផ្លូវព្រះសីុសុវត្ថិ រហូតដល់ចំណុចផ្សារកណ្តាល ស្ថិតក្នុងខណ្ឌដូនពេញ ទើបសមត្ថកិច្ចឃាត់បាន ។
ម្ចាស់រថយន្តដឹកខ្សាច់ឈ្មោះ លោក ឆន សារ៉ាត់ បានប្រាប់ឲ្យដឹងថា គាត់បានដឹកខ្សាច់ជាធម្មតាមកចាក់នៅម្តុំ កោះពេជ្រ ខណៈកំពុងតែចតក្បែរការដ្ឋាន ដោយមិនបានដកសោ ក៏ស្រាប់តែមានជនបរទេសខាងលើលួចឡើងបើករថយន្តបណ្តាលឲ្យបុករះរថយន្តផ្សេងទៀតអស់ជាច្រើនគ្រឿងយ៉ាងដូច្នេះ ។
ករណីនេះបានកើតឡើ់ងកាលពីវេលាម៉ោង៣និង៣៥នាទី នៅចំណុចកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ៕
...