ខេត្តត្បូងឃ្មុំ ៖ ជនល្មើសចិត្តដ៏យង់ឃ្នងបានយកដាវកាប់ផ្តាច់បំពង់ក នាយបុស្ត៍វាលម្លូរបណ្តាលឲ្យស្លាប់យ៉ាងអណោចអធម៌ នៅពេលលោក និងសហការីចុះល្បាតរៀបចំសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
ជនរងគ្រោះមានតួនាទីជាអនុសេនីយ៍ទោ លោក សេង សុខកែម នាយប៉ុស្តិ៍វាលម្លូរ ស្រុកពញាក្រែកបានពលីជិវិតក្នុងជន្មាយុ៤៥ឆ្នាំ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ក្នុងខណៈលោកកំពុងដឹកនាំសហការីចេញល្បាតនៅភូមសាស្រ្តភូមិ ។ លោកនាយប៉ុស្តិ៍ត្រូវបានជនល្មើសកាប់ផ្តាច់បំពងក និងមុខចំនួន២ដាវ ។ ជនល្មើសក៏ត្រូវកម្លាំងនគរបាល ចាប់បានភ្លាមៗនោះដែរ ។
សពត្រូវបានក្រុមគ្រួសារសំណូមពរយកទៅកាន់ស្រុកកំណើតនៅភូមិស្គន់ ស្រុកជើងព្រៃ ខេត្ត កំពង់ចាម និងត្រូវធ្វើពិធីបញ្ចុះសពនៅរសៀលថ្ងៃំ៣ ខែមិថុនា ឆ្នាំ២០១៧នេះ ។
ដំណឹងដ៏ក្រៀមក្រំនេះ ក៏សូមជម្រាបជូនដល់ ថ្នាក់ដឹកនាំ អស់លោក លោកស្រី ឯកឧត្តម លោកជំទាវ ព្រមទាំងសប្បុរសជន មេត្តាចូលរួមរំលែកទុក្ខដោយអនុគ្រោះ ៕ វណ្ណះ