នាយប៉ុស្តិ៍វាលម្លូរ ពលីជីវិតដោយត្រូវជនល្មើសយកដាវកាប់ផ្តាច់បំពង់ក ខណៈចុះល្បាតក្នុងភូមិសាស្រ្ត

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ជនល្មើសចិត្តដ៏យង់ឃ្នងបានយកដាវកាប់ផ្តាច់បំពង់ក នាយបុស្ត៍វាលម្លូរបណ្តាលឲ្យស្លាប់យ៉ាងអណោចអធម៌ នៅពេលលោក និងសហការីចុះល្បាតរៀបចំសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ជនរងគ្រោះមានតួនាទីជាអនុសេនីយ៍ទោ លោក សេង សុខកែម នាយប៉ុស្តិ៍វាលម្លូរ ស្រុកពញាក្រែកបានពលីជិវិតក្នុងជន្មាយុ៤៥ឆ្នាំ  កាលពីវេលាម៉ោង១០យប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ក្នុងខណៈលោកកំពុងដឹកនាំសហការីចេញល្បាតនៅភូមសាស្រ្តភូមិ ។ លោកនាយប៉ុស្តិ៍ត្រូវបានជនល្មើសកាប់ផ្តាច់បំពងក និងមុខចំនួន២ដាវ ។ ជនល្មើសក៏ត្រូវកម្លាំងនគរបាល ចាប់បានភ្លាមៗនោះដែរ ។

សពត្រូវបានក្រុមគ្រួសារសំណូមពរយកទៅកាន់ស្រុកកំណើតនៅភូមិស្គន់ ស្រុកជើងព្រៃ ខេត្ត កំពង់ចាម  និងត្រូវធ្វើពិធីបញ្ចុះសពនៅរសៀលថ្ងៃំ៣ ខែមិថុនា ឆ្នាំ២០១៧នេះ ។

ដំណឹងដ៏ក្រៀមក្រំនេះ ក៏សូមជម្រាបជូនដល់ ថ្នាក់ដឹកនាំ អស់លោក លោកស្រី ឯកឧត្តម លោកជំទាវ ព្រមទាំងសប្បុរសជន មេត្តាចូលរួមរំលែកទុក្ខដោយអនុគ្រោះ  ៕ វណ្ណះ

...

9363c7e3-1091-4c8c-8069-762193a21015 f3e56b8f-9ed5-4caa-8807-d92fd3c1e69a 965d2fa6-6a02-4e56-9af8-b06fa500bf73 1fd13be5-6a46-40b7-842f-a19199839768

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print