ធ្វើកិច្ចសន្យាជាមួយប្តីកំហូច ឈប់មានស្រីក្រៅផ្ទះទៀត អត់រាង ប្រពន្ធប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ប្រពន្ធបានដាក់ការសង្ស័យប្ដីកំហូចលួចមានស្រីនៅខាងក្រៅផ្ទះ រហូតតាមដានទាន់ ជាក់ស្តែង ឃើញប្តីនាំស្រីទៅដេកក្នុងផ្ទះសំណាក់យីហោមហាលាភ ក៏ប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់១ឲ្យឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកចាត់ការតាមផ្លូវច្បាប់តែម្ដង ពាក់ព័ន្ធករណីអំពើផិតក្បត់ប្រពន្ធ ។

នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១បានឲ្យដឹងថា បុរសដែលត្រូវឃាត់ខ្លួនធ្វើឡើងនៅចំណុចផ្ទះសំណាក់ ហេងលាភ បន្ទប់លេខ៩ មានទីតាំងលេខ១២ ផ្លូវ៣១៧ ក្រុមទី៣០ ភូមិ៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ជាប្តី ឈ្មោះ អ៊ូ រតនា ហៅ រតនា អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន EMC ។ ជនរងគ្រោះ ជាប្រពន្ធ ឈ្មោះ អោម សុវណ្ណថា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ។ ពួកគេទាំងពីរនាក់ស្នាក់នៅផ្ទះលេខ១៣៦ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមការឲ្យដឹងពីប្រពន្ធថា ពួកគេបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាជាប្ដីប្រពន្ធ និងបានចុះអេតាស៊ីវិលជាមួយគ្នាស្របច្បាប់ ចាប់តាំងពីឆ្នាំ២០១០មកម៉្លេះ ដោយបានបង្កើតកូនស្រីម្នាក់ អាយុ៥ឆ្នាំ ។

ប្រពន្ធបន្តថា មុនកើតហេតុដោយមានការសង្ស័យក៏បានជួលម៉ូតូឌុបជិះតាមដាន រហូតដល់ចាប់កំហុសប្ដីបាន និងបានធ្វើកិច្ចសន្យាថាឈប់មានស្រីនៅខាងក្រៅម្តងរួចមកហើយ ។ លុះមកដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៤ល្ងាច ជនរងគ្រោះជាប្រពន្ធបានតាមដានដឹងថា ប្ដីរបស់ខ្លួនបានយកស្រីឈ្មោះ ឌី ស៊ីដែន ហៅម៉ៅ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនារីខារ៉ាអូខេនៅញ៉ូហ្សេលែន យកទៅដេកនៅផ្ទះសំណាក់យីហោហេង លាភ បន្ទប់លេខ៩ ជនរងគ្រោះក៏ប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់១ឲ្យឃាត់ខ្លួនជនសង្ស័យជាប្ដីបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់តែម្ដង ៕ ជាយក្រុង

...

nkd (2) nkd (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print