មូលហេតុអ្វី បានជាអាមេរិកសាកល្បងមីស៊ីលបាន ចុះកូរ៉េខាងជើងសាកល្បងមិនបាន?

ចែករំលែក៖

អ្នកឯកទេសជនជាតិរុស្ស៊ីបានវិភាគថាហេតុអ្វីបានជាប្រទេសអាមេរិកអាចសាកល្បងមីស៊ីលបានគ្រប់ពេលចំណែកប្រទេសដទៃទៀតដូចជាអីរ៉ងពិសេសគឺកូរ៉េខាងជើងមិនអាចសាកល្បងបាន?

អ្នកឯកទេសវិភាគនយោបាយជនជាតិរុស្ស៊ីលោកPiotrTsvetovបានវិភាគអត្ថបទមួយផ្សាយនៅលើគេហទំព័រ  sputnik ថា  ព្រិត្តិការណ៍សំខាន់បំផុតនៅក្នុងខែឧសភា  គឺជាការសាកល្បងកាំជ្រួចមីស៊ីល របស់កូរ៉េខាងជើង ។ ដូចជាលើកមុនៗ រាល់ការសាកល្បងកាំជ្រួចមីស៊ីល  កូរ៉េខាងជើង រងការថ្កោលទោសយ៉ាងខ្លាំង ពី  អាមេរិក កូរ៉េខាងជើង ជប៉ុន ហើយសូម្បីតែទីក្រុងប៉េកាំក៏ថ្កោលទោសដែរ។

អង្គការសហប្រជាជាតិ ក៏បានសម្រេចអនុម័តដាក់ទណ្ឌកម្មកូរ៉េខាងជើង ដោយសារតែសកម្មភាពការពារជាតិ ទាំងនោះហើយធ្វើឲ្យកូរ៉េខាងជើង កាន់តែនៅឯកោ លើពិភពលោក។

មេដឹកនាំកូរ៉េខាងជើង ធ្លាប់បាននិយាយថា សកម្មភាពអភិវឌ្ឍន៍កាំជ្រួចមិស៊ីល បរមាណូ គឺដើម្បីការពារជាតិប៉ុណ្ណោះ បើកូរ៉េខាងជើង មិនរងការគំរាមកំហែងពីអាមេរិក និង កូរ៉េខាងត្បូង ទេនោះ កូរ៉េខាងជើងក៏មិនចាំបាច់ ចំណាយប្រាក់ ផលិតអាវុធធ្វើអីដែរ។  កូរ៉េខាងជើងធ្លាប់បានស្នើរ ដល់អាមេរិក បញ្ឈប់ការធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូង និងដកទាហានចេញពីទីនោះ ដើម្បីជាការដោះដូរបញ្ចប់កម្មវិធីអាវុធរបស់កូរ៉េខាងជើង តែអាមេរិកមិនយលព្រម។ មិនត្រឹមតែប៉ុណ្ណោះទីក្រុងវ៉ាស៊ីនតោន ថេមទាំងដាក់ពង្រាយអាវុធកាន់តែច្រើនថែមទៀតមកកាន់កូរ៉េខាងត្បូង។

មេដឹកនាំប្រទេសជាច្រើន បានលើកឡើងថា សកម្មភាពរបស់ទីក្រុងព្យុងយ៉ាង បានធ្វើឲ្យ ស្ថានភាពសន្តិសុខ ពិភពលោកកាន់តែស្មុគស្មាញ អាចជម្រុញឲ្យតំបន់ អាស៊ីភាគខាងកើត ឆ្ពោះទៅរកសង្គ្រាម។ ប៉ុន្តែហេតុអ្វី បានជាមេដឹកនាំជុំវិញពិភពលោក មិនថ្កោលទោសអាមេរិកផងដែរ ដែលបានសាកល្បងមីស៊ីល?

សូមរំលឹកផងដែរថា កាលពីថ្ងៃទី៣១ខែឧសភា គឺក្រោយពេល២ថ្ងៃដែលកូរ៉េខាងជើងបានសាកល្បងកាំជ្រួចមីស៊ីល អាមេររិកក៏បានសាកល្បង មីស៊ីលនៅសមុទ្រប៉ាស៊ីហ្វិកផងដែរ  និងការសាកល្បងជាច្រើនទៀត របស់ប្រទេសផ្សេងៗ ដូចជាចិន  ឥណ្ឌាអីស្រាអែល រុស្ស៊ី …តែមិនមានប្រទេសណាមួយថ្កោលទោសឡើយ ។ចំណែកកូរ៉េខាងជើង ថ្កោលទោស (ងាប់ចោល)ឲ្យតែមានសកម្មភាពសាកល្បងមីសីល ម្តងៗ។

នៅក្នុងសន្តិសុខពិភពលោគ ប្រទេស ខ្លះអាចផលិតសាកល្បងបានគ្រប់ពេល ប្រទេសខ្លះទៀត មិនអាចធ្វើបាន។ តើមានតែប្រទេសធំៗទើប មានដែនអធិបតេយ្យសម្រាប់ការពារ ចំណែកប្រទេសតូចៗ មិនមាន? ប្រទេសធំទើបមានសិទ្ធ ផលិតនិងរក្សាអាវុធ ទំនើបៗ ប្រទេសតូច មិនអាច? តើនេះគឺជាច្បាប់(អ្នកមាន ហិតឈានអ្នកក្រ) របស់លោកខាងលិចឬ?

តាំងពីសម័យសង្គ្រាមលោកលើកទី ១ ទី២ រហូតមកទលបច្ចុប្បន្ន  មានតែប្រទេសអ្នក ប្រទេសមហាអំណាច មានប៉ុណ្ណោះលើកទ័ពទៅវាយប្រហារ ប្រទេសតូចតាច ប្រទេស ក្រីក្រ មិនដែលឃើញប្រទេសក្រទៅវាយ ប្រទេសមានឡើយ ។ ការផលិតអាវុធរបស់ប្រទេស តូចតាចក្រីក្រដូចជាកូរ៉េខាងជើង គឺដើម្បីតែការពារ ជាតិ ការពារការវាយប្រហារប៉ុណ្ណោះ។ តើគោលនយោបាយយោធារបស់ ប្រទេសមហាអំណាចលោកខាងលិច គឺបើប្រទេសធំវាយប្រហារ ប្រទេសតូច គ្មានសិទ្ធតដៃទេឬ?

ចំណែកប្រធានាធិបតីរុស្ស៊ី ក៏បានប្រមានពីភាពគ្រោះថ្នាក់នៅលើពិភពលោក ពេលគ្មានអ្នកណាស្តប់អ្នកណានោះ។ លោកពូទីនបានបញ្ចាក់ថា ពិភពលោកមិនស្តាប់រុស្ស៊ី ពីការដាក់ពង្រួ ប្រព័ន្ធការពារ មីស៊ីលនៅជុំវិញពិភពលោក  ធ្វើឲ្យតម្លាភាពយុទ្ធសាស្ត្រ ត្រូវបានបំផ្លាញ។ ទាំងនោះហើយទីក្រុងមូស្កូចាំបាច់ត្រូវតែមានវិធានការ សមស្រប់ដើម្បី ទប់ទលនិងហេតុការខាងលើរបស់អាមេរិក។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន  នៅក្នុងទីក្រុង St Peterburgក្រោយវេទិការសេដ្ឋកិច្ច  កាលពីថ្ងៃទី១ខែមិថុនា លោកពូទីនបានបញ្ចាក់ថា រុស្ស៊ីមិនអាច ឈរមើលពេលប្រទេសដទៃទៀតដាក់ពង្រាយអាវុធនៅជុំវិញព្រំដែនខ្លួន។

ការប្រកាសរបស់លោកពូទីនកើនឡើងក្រោយពេលដែលអាមេរិកបានបញ្ចូនកងទ័ពអាកាសនឹងបញ្ជូនយន្តហោះទម្លាក់គ្រាប់ រយៈចម្ងាយឆ្ងាយ B-52 និងកងកម្លាំងប្រដាប់អាវុធថ្មើជើងចំនួន៨០០នាក់ ទៅកាន់ចក្រភពអង់គ្លេសក្នុងកិច្ចគាំទ្រដល់សហសមយុទ្ធជាមួយសម្ព័ន្ធមិត្តណាតូនិងដៃគូដែលនឹងធ្វើឡើងនៅទូទាំងអឺរ៉ុបក្នុងខែមិថុនានេះ។

យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52 Stratofortressមានសមត្ថភាពនុយក្លេអ៊ែនឹងចូលរួមក្នុងសហសមយុទ្ធជាបន្តបន្ទាប់មួយធ្វើឡើងជាចម្បងនៅតាមច្រកទ្វាររបស់រុស្ស៊ីជាពិសេសនោះគឺនៅសមុទ្របាល់ទិកអាក់ទិកនិងនៅតាមព្រំដែនរុស្ស៊ីជាមួយនឹងដៃគូសម្ព័ន្ធមិត្តមួយចំនួនទៀត។

សូមជម្រាបថាយន្តហោះទម្លាក់គ្រាប់ B-52 មានទម្ងន់១៨៥.០០០ផោន ជាយន្តហោះសកម្មដ៏ចំណាស់បំផុតមួយក្នុងកងកម្លាំងទ័ពអាកាសអាមេរិកដោយបានចូលបម្រើការយោធាដំបូង ក្នុងឆ្នាំទសវត្ស១៩៥០ ក្នុងអំឡុងការកើនឡើងខ្លាំងនៃសង្គ្រាមត្រជាក់ ហើយយន្តហោះនេះដំបូងឡើយគឺត្រូវបានរចនាជាយន្តហោះទម្លាក់គ្រាប់នុយក្លេអ៊ែមានរយៈចម្ងាយហោះហើរវែងនិងក្នុងរយៈកម្ពស់ខ្ពស់ ដែលអាចវាយប្រហារចូលជ្រៅទៅក្នុងសហភាពសូវៀតបាន ៕

...

indexRaytheon-receives-523M-for-SM-3-Block-IB-interceptors-1024x751 trieu-tien-bi-ap-lenh-trung-phat-ten-lua-khong-gianh-cho-nuoc-nho_22216500

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print