សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អន្តរជាតិក្នុងដំណើរការបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ដែលមកពីសន្និសីអន្តរជាតិនៃគណៈបក្សនយោបាយនៅអាស៊ី (ICAPP) អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិច (CAPDI) និងអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ( CDI-International) ដែល ដឹកនាំដោយលោក អង់ដ្រេ ប៉ាស្ត្រាណា អារ៉ង់ហ្គោ ដែលជាអតីតប្រធានាធិបតីកូឡុំប៊ី។

លោក អារ៉ង់ហ្គោ បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា នេះជាលើកទី៣ហើយ ដែលលោកបានមកកាន់កម្ពុជា។ ដំណើរទស្សនៈកិច្ចនាពេលនេះ គឺមានគោលការណ៍ចំនួន៣ ទី១ គឺតំណាងឲ្យប្រទេសកូឡុំប៊ី ដើម្បីមកសិក្សាពីបទពិសោធន៍អំពីកម្ពុជា យកទៅអនុវត្តន៍នៅប្រទេសកូឡុំប៊ី, ទី២គឺដើម្បីចូលរួមសង្កេតការណ៍ ពីការបោះឆ្នោតនៅកម្ពុជា មើលនិងរៀនពីការបោះឆ្នោត របស់កម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃស្អែកនេះ។ លោកបានបញ្ជាក់ថា កាលពី២០ឆ្នាំមុន កម្ពុជាបានទទួលការជួយឧបត្ថម្ភពី អាជ្ញាធរបណ្តោះអាសន្ន អង្គការសហប្រជាជាតិប្រចាំកម្ពុជា ហៅកាត់ថា UNTAC ហើយពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ គឺលោកមករៀននិងពិនិត្យ ការបោះឆ្នោតដែលកម្ពុជារៀបចំឡើងដោយខ្លួនឯងតែម្តង និងទី៣នោះ គឺលោកមានបំណងចង់យកបទពិសោធន៍ដែលទទួលបានពីកម្ពុជាពេលនេះ ទៅចែករំលែក ដើម្បីជាការលើកស្ទួយដល់លទ្ធិប្រជាធិបតេយ្យ ទូទាំងពិភពលោក។

នៅក្នុងឱកាសនេះដែរ លោក វិជ័យ ជូលី តំណាងអង្គការ ICAPP បានគោរពជម្រាបជូនសម្តេចតេជោ និងអង្គពិធីទាំងមូលថា លោកបានចុះពីយន្តហោះ កាលពីថ្ងៃម្សិលមិញ ហើយលោកបានឃើញគណបក្សនយោបាយជាច្រើន បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដែលក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងៗទៀត គឺលោកពិតជាមានសេចក្តីរីករាយណាស់ ដែលសង្កេតឃើញថា យុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់ នៅកម្ពុជា ជាពិសេសថ្ងៃចុងក្រោយនេះ បានប្រព្រឹត្តិទៅយ៉ាងល្អ ហើយលោកក៏បានសម្តែងនូវភាពរីករាយ ដែលកម្ពុជាកំពុងតែជ្រោងទង់ប្រជាធិបតេយ្យ ឆ្ពោះទៅមុខ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់គណប្រតិភូទាំងអស់ ដែលបានមកចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅស្អែកនេះ។ សម្ដេចតេជោបានបញ្ជាក់ថា ការដែលកម្ពុជា អញ្ជើញគណប្រតិភូទាំងអស់ចូលរួមសង្កេតការណ៍នេះ គឺដើម្បីធ្វើយ៉ាងណា អោយបានឃើញនូវភាពជាក់ស្ដែងអំពីដំណើរការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះ។ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃស្អែកនេះដែរ គឺបានទទួលជំនួយឧបត្ថម្ភពីសហគមអឺរ៉ុប និងប្រទេសជប៉ុនទាំងផ្នែកសម្ភារៈ និងបច្ចេកទេស៕

18893245_1352591318122695_8534531498629836023_n 18893152_1352591324789361_5999351096944144043_n 18893039_1352591724789321_5839958530040262496_n 18881834_1352591721455988_4439785704497344380_n 18839366_1352591438122683_8739488548441402412_n 18839340_1352591561456004_5167037292453894200_n 18839229_1352591544789339_8083659843240481562_n 18839032_1352591328122694_4186505914441238456_n 18838839_1352591714789322_6865366250128675883_n 18835620_1352591618122665_7334799421767776480_n 18814290_1352591441456016_2493319001737653570_n 18814198_1352591598122667_4436034969683024365_n 18814196_1352591518122675_6949552671103416215_n 18814154_1352591631455997_1259096834368093256_n 18813980_1352591314789362_997525030639029678_n 18813947_1352591594789334_8036462326041499414_n 18813743_1352591434789350_7573142153339841562_n 18813692_1352591371456023_8574234715912352428_n 18813485_1352591451456015_9054031270957191175_n 18767890_1352591514789342_2021889440880754720_n

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print