រន្ទះមិនប្រណីប្រល័យជីវិតបុរសម្នាក់កំពុងបូមទឹកដាក់ស្រែ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសភូមិខណះក្រោយរាំងភ្លៀងបន្ទាប់ពីប្ដីបានយកម៉ាស៊ីនបូមទឹកដាក់ស្រែហើយមានភ្លៀងធ្លាក់មួយមេលាយនិងរន្ទះបាញ់កាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២ខែមិថុនាឆ្នាំ២០១៧ស្ថិតក្នុងភូមិក្រាំងលាវឃុំស្វាយធំស្រុកស្វាយជ្រំ។
ការដើររកពីក្រុមគ្រួសារនិងអ្នកភូមិបានប្រទះឃើញបុរសជាប្ដីដេកស្លាប់ដោយរន្ទះបាញ់នៅវាលស្រែខាងក្រោយផ្ទះវេលាម៉ោង១២រំលងអាធ្រាតឈានចូលថ្ងៃទី៣ខែមិថុនាឆ្នាំ២០១៧បន្ទាប់ពីបាត់ប្ដីយូពេក។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសដែលសង្ស័យស្លាប់ដោយរន្ទះបាញ់មានឈ្មោះគុជ នឿន អាយុ៣២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។
ក្រោយពីទទួលព័ត៏មានពីលោកមេភូមិមេឃុំរួចមកសមត្ថកិច្ចនគរបាលក៏ដូចជានគរបាលជំនាញខេត្តក៏បានចុះមកពិនិត្យសាកសពទឹបដឹងថាបុរសខាងលើស្លាប់ដោយរន្ទះបាញ់ពិតមែនព្រោះមិនមានស្នាកស្នាមអ្វីគួរអោយសង្ស័យជាអំពើរឃាដកម្មនោះទេ។
បើតាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុបុរសខាងលើបានយកម៉ាស៊ីនបូមទឹកទៅវាលស្រែដើម្បីបង្ហារដាក់ទឹកក្នុងស្រែប្រមាណ២០នាទីក៏មានភ្លៀងស្រិចៗលាយឡំនិងរន្ទះមួយឆ្វាត់បណ្ដាលអោយអ្នកភូមិនាំគ្នារត់ចូលជ្រកក្នុងផ្ទះរៀងៗខ្លួន។
ប្រភពបន្តថាក្រោយមកនៅវេលាម៉ោង១២យប់ក៏មានការភ្ញាក់ផ្អើលថាបុរសខាងលើបានដេកស្លាប់នៅវាលស្រែដោយសង្ស័យរន្ទះបាញ់កាលពីល្ងាចមិញបាត់ទៅហើយ ៕
IMG_20170603_083650 IMG_20170603_083653


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print