អធិការនគរបាលខណ្ឌសែនសុខ ត្រៀមកម្លាំងជិត៤០០នាក់ ដើម្បីការពារការិយាល័យបោះឆ្នោតនៅព្រឹកស្អែក

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ អធិការដ្ឋាននគរបាលខណ្ឌសែនសុខមានការត្រួតពិនិត្យកម្លាំងមន្ត្រីនគរបាលដែលត្រូវការពារតាមការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់ អាណត្តិទី៤ នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ដោយមានការអញ្ជើញចូលរួមលោកឧត្តមសេនីយ៍ត្រី មិន សុផេត ស្នងការរង ទទួលផ្នែកស្ថិតិនិងអត្តសញ្ញាណប័ណ និងលោកវសេនីយ៍ឯក ម៉ក់ ហុងអធិការនគរបាលខណ្ឌសែនសុខ។

តាមការបញ្ជាក់របស់ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាល ខណ្ឌសែនសុខ បានអោយដឹងថា ដើម្បីធានាអោយបាននូវ សណ្តាប់ ធ្នាប់ សុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋនាថ្ងៃបោះឆ្នោតស្អែកនេះអោយទទួលបានជោគជ័យនិងណែនាំដល់កងកម្លាំងទាំងអស់ត្រូវគោរពនូវបទបញ្ជារបស់ថ្នាក់លើដែលបានដាក់ជួននិងខិតខំពន្យល់ដល់កងកម្លាំងទាំងអស់ត្រូវតែគោរពតាមភារកិច្ចទួនាទីរបស់ខ្លួនក្នុងការការពារសុវត្ថភាពជួនប្រជាពលរដ្ឋនៅក្នុងថ្ងៃបោះឆ្នោតនៅថ្ងៃស្អែកនេះ ហើយលោកក៍បានត្រៀមកម្លាំងចុះការពារចំនួន៣៥៩នាក់មាន ២២ទីតាំង សុិចមាន៦កន្លែងនិង ការិយាល័យមាន១៧២បោះឆ្នោត។

លោកឧត្តមសេនីយ៍ត្រី មិន សុផេត ស្នងការរងរាជធានីភ្នំពេញ ទទួលផ្នែកស្ថិតិនិងអត្តសញ្ញាណប័ណបានមានប្រសាសន៍ថាដោយបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងរងនគរបាលជាតិនិងស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា ក្នុងការៗពារសុវត្ថភាព សន្តិសុខ សណ្តាប់ធ្នាប់ជួនប្រជាពលរដ្ឋក្នុងខណ្ឌសែនសុខដែលអញ្ជើញទៅបោះឆ្នោតនៅនេះគឺកម្លាំងរបស់មានយើងបានត្រៀមលក្ខណៈរួចជាស្រាច់មានចំនួន៣៥៩នាក់ក្នុងនោះខណ្ឌសែនសុខមានសុិចចំនួន៦កន្លែងនិង២២ទីតាំងស្មើរនិង១៧២ការិយាល័យ។លោកស្នងការរងបានបន្តទៀតថាសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលអញ្ជើញទៅបោះឆ្នោតនៅថ្ងៃស្អែកសូមកុំមានការព្រួយបារម្មនិងនាំគ្នាទៅបោះឆ្នោតអោយបានគ្រាប់ៗគ្នា៕ តុង សីហា

...

f03e4763-4519-47a4-bf07-fa1ae0ec225d 0517b811-5c35-4c5c-b1f8-8d2348670b09 f8618876-3ae7-4f9a-8f7f-0de65b0fce41 9946dd89-78de-41bb-86a2-99157b09b5ae 523487d8-2133-4702-9fd2-1e2fa9a95ec4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print