ឃាត់ជនសង្ស័យពីរនាក់ ដកហូតម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន២កញ្ចប់តូច ទម្ងន់០,២ក្រាមថ្លឹង និងសម្ភារមួយចំនួន

ចែករំលែក៖

ខេត្តសៀមរាប ៖ ជនសង្ស័យប្រុស-ស្រី២នាក់ ត្រូវបានកម្លាំងនៃការិយាល័យប្រឆាំងគ្រឿង ញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវ បានចុះឃាត់ខ្លួននិងបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង៥និង១០នាទី ថ្ងៃទី២ ខែ មិថុនា ឆ្នាំ២០១៧ ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន២កញ្ចប់តូច ទម្ងន់០,២ក្រាម ថ្លឹងទាំងសំបក,ទូរស័ព្ទដៃចំនួន២គ្រឿង និង ម៉ូតូចំនួន១គ្រឿង និងបញ្ចូនទៅសាលាដំបូងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ ។

ជនសង្ស័យ១-ឈ្មោះ កេត គន្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរគ្មាន ទីលំនៅ ភូមិទ្រាំង សង្កាត់ ស្លក្រាម ក្រុង-ខេត្តសៀមរាប (ជួញដូរ)និងមានសារធាតុញៀនក្នុងខ្លួន) ,២-ឈ្មោះ ធី វ៉ាន់ ភេទ ស្រី អាយុ២១ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់កាហ្វេ មានទីលំនៅស្នាក់នៅភូមិជ្រាវ សង្កាត់ ជ្រាវ ក្រុង-ខេត្តសៀមរាប (ប្រើប្រាស់ និងមានសារធាតុក្នុងខ្លួន ) ៕ ជាយក្រុង

...

18839318_1791594651154971_2484187563298604350_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print