តំណាងរាស្រ្តមណ្ឌលព្រៃវែង ដឹកនាំក្រុមយុវជនចូលរួមបរិច្ចាគឈាមជួយនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ស សុខា ក្នុងនាមជាអុនប្រធានសហភាពសហព័ន្ធយុវកម្ពុជា និងភរិយា បានដឹកនាំក្រុមយុវជនទៅបរិច្ចាគឈាម នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី)  ។

សកម្មភាពមនុស្សធម៌ខាងលើនេះត្រូវបានធ្វើឡើងចំថ្ងៃខួប កំណើតរបស់លោកផ្ទាល់តែម្តង ។

នៅក្នុងឱកាសនោះលោក ស សុខា និង ភរិយាបានថ្លែងអំណរគុណដល់ក្រុមយុវជនទាំងអស់ និងក្រុមគ្រូពេទ្យដែលបានចូល រួម ជួយបរិច្ចាគ និងជួយសង្រ្គោះដល់ជនរងគ្រោះទាំងអស់ដែលត្រូវការឈាមជាចាំបាច់ ។ លោកបន្តថា ការបរិច្ចាគឈាមខាងលើនេះគឺបានផ្តល់ផលប្រយោជន៍ជាច្រើនរួមមានជួយដល់ អ្នកជំងឺត្រូវការឈាមបន្ទាន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍, ស្រ្តីឆ្លងទន្លេ,ជំងឺរុំាវៃ (ឈាង ឈាម ឬខ្សោយតំរងនោម), ជួយដល់កុមារត្រូវបញ្ចូលឈាមជាប្រចាំ, អ្នកត្រូវវះកាត់ ធ្ងន់ធ្ងរ និងអ្នកគ្រោះថ្នាក់ដោយសារគ្រាន់មីនជាដើម ។ ក្រៅពីនោះការបរិច្ចាគឈាមជួយការផ្លាស់ប្តូរគ្រប់ឈាមចាស់ ជួយឲ្យកោសិកា ថ្មីឆាប់លូតលាស់ (បង្កើតគ្រាប់ឈាមថ្មី)ផងដែរ ។

ជាមួយគ្នានេះ លោក ស សុខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសក្រុមយុវជនគួរចូលរួមបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតពលរដ្ឋដែលត្រូវការឈាម ជាចាំបាច់ ហើយការបរិច្ចាគឈាមនេះ មិនមានគ្រោះថ្នាក់ដល់សុខភាពនោះទេ មានន័យថា ពេលគ្រូពេទ្យមើលទៅឃើញថា អាចបរិច្ចាគបាននោះនឹងអនុញ្ញាត តែបើពិនិត្យទៅមិនអាច បរិច្ចាគបាន ក៏គ្រូពេទ្យមិនអនុញ្ញាតឲ្យដែរ  ៕

...

222 333 11

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print