ភ្នំពេញ ៖ មន្ត្រីយោងធាកងពលតូច៩១១ម្នាក់ត្រូវបានរថយន្តបើកបុកពេញទំហឹងបណ្តាលអោយដួលបោកក្បាលនៅនិងថ្នល់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ នៅមុខវត្តអណាវតី តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយរថយន្តបង្កបានព្យាយាមបើកគេចខ្លួនតែត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលឃាត់បាន។
ជនរងគ្រោះញឹម ចំរើន ភេទប្រុសអាយុ២៧ឆ្នាំមុខរប មន្ត្រីយោធា ៩១១ មាមស្រុកកំណើតនៅភូមិអូរស្លាត ឃុំបាត ស្រុកពញ្ញាឮ ខេត្តកណ្តាល។ ជិះម៉ូតូម៉ាកzoomerx ពណ៍សលាយក្រហម ពាក់ស្លាកលេខភ្នំពញ1GG 0499 ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកCRV ពណ៍ស្លែ ធ្វើដំណើរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនលឿនជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលអោយអ្នកជិះម៉ូតូដួលបោកក្បាលទៅនិងថ្នល់សា្លប់ភ្លាមនៅកន្លែងកើតហេតុចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។
សាក្សីបន្តថា ក្រោយពីបង្កហេតុរថយន្តបង្កបានព្យាយាមបើកគេចខ្លួនរហូតទៅដល់ស្រុកអង្គស្នួលក៏ត្រូវបានសមត្ថកិច្ចឃាត់បានតែម្តង។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញចរាចរណ៍ជើងគោករាជធានីមកធ្វើការវាសលវែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅផ្នែកចរាចរណ៍ដើម្បីរងចាំដោះស្រាយពេលក្រោយចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ
...