ស្រវឹងកុំបើកបរ!! បើកម៉ូតូបុករបងដួលបោកក្បាលស្លាប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ កាលពីនៅវេលាម៉ោង៤និង៤០នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ នៅលើផ្លូវកៅស៊ូត្រង់ចំណុចលូថ្មី មុខផ្ទះឈ្មោះ ឆៃ ស្ថិតនៅភូមិប្រាសាទ ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍👉 បង្កឡើងដោយខ្លួនឯងស្រវឹងបើកទៅបុកបង្គោល របងបណ្តាលឲ្យដួលស្លាប់នៅនឹងកន្លែង ។

ជនរងគ្រោះឈ្មោះ សន សុខហំភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចក ឃុំចកស្រុកអូរាំងឪខេត្តត្បូងឃ្មុំ ជិះម៉ូតូម៉ាកស្មាស់ ពណ៌ក្រហមគ្មានស្លាកលេខ  ។  ជនរងគ្រោះបើកបរក្នុងស្ថានភាពស្រវឹង ធ្វើដំណើរពីទិសខាងកើតទៅលិចបានជិះទៅបុកបង្គោលរបងលូអមចិញ្ចើម បណ្តាលឲ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែងតែម្តង ។

សាកសពជនរងគ្រោះបានប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណះ

...

N (4) N (2) N (1) N (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print