ខេត្តកណ្តាល ៖ គ្រោះថ្នាក់ចរាចរវាងម៉ូតូនិងរថយន្តហ៊ីយ៉ាន់ដាយប្រភេទដឹកទំនិញ ក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលឲ្យអ្នកជិះម៉ូតូ៣នាក់ ពីរនាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់នៅចន្លោះគីឡូម៉ែត្រ លេខ៤៥-៤៦ នៅភូមសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង៤និង៥នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ។
ជនរងគ្រោះ ១-ឈ្មោះ ដួង ង៉ុយ ភេទប្រុស អាយុ២៦ ឆ្នាំ មានទីលំនៅក្នុងភូមិបាទី ឃុំពាមរ៏ ស្រុក ពាមរ៏ ខេត្តព្រៃវែង អ្នកបើកម៉ូតូ (ស្លាប់) រួមដំណើរដោយ បងស្រី និងងក្នួយស្រីឈ្មោះ ដួង សុភក្រ័ អាយុ៣៦ឆ្នាំ ស្លាប់នៅនឹងកន្លែង កើតហេតុ , ឈ្មោះ ចក់ស្រីណាអាយុ១៨ឆ្នាំរបួសធ្ងន់បានបងប្អូននៅកន្លែងកើតហេតុហៅរថយន្តពេទ្យដឹកយកមន្ទីពេទ្យភ្នំពេញ ។
មុនពេលកើតហេតុ ម៉ូតូរបស់ជនរងគ្រោះ បានធ្វើដំណើរចេញពីផ្ទះ ឡើងទៅភ្នំពេញ តាមដងផ្លូវជាតិលេខ១ ដល់ចំនុចកើតហេតុ ជនរងគ្រោះបានបើកម៉ូតូ ជែងរថយន្ត ១គ្រឿង ប្រភេទដឹកទំនិញ ក្នុងទិសដៅស្រប តែបើតាមចំលើយ របស់អ្នកបើកបររថយន្ត ថាម៉ូតូ របស់ជនរងគ្រោះ បានរេចង្កូតបុកលើរថយន្ត ក្នុងទិដៅស្រប (ផ្នែកខាងក្រោយ) ពេលនោះម៉ូតូ របស់ជនរងគ្រោះ បានដួល ហើយខ្ទាត ជនរងគ្រោះចូលទៅក្នុង កង់ក្រោយរថយន្ត ផ្នែកខាងឆ្វេង បណ្ដាលអោយរថយន្ត កិនជនរងគ្រោះស្លាប់ នៅនឹងកន្លែង២នាក់ ហើយរបួស១នាក់ធ្ងន់។
ក្រោយទទូលបានព័ត៌មាន ផ្នែកជំនាញ បានចុះដល់កន្លែងកើតហេតុ បន្តនីតិវិធី នឹងស្រោវជ្រាវ រកក្រុមគ្រួសារសព មកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ