ខេត្តព្រះសីហនុ ៖ យុវជនជាកម្ មករសំណង់ម្នាក់ត្រូវបានគេបញ្ជូ នមកកាន់មន្ទីពេទ្យបង្អែកចំការចេ កដើម្បីសង្គ្រោះបន្ទាន់ បន្ទាប់ពីត្រូវបានក្រុមកម្មករសំ ណង់ដូចគ្នាចំនួន០២នាក់ យកអំ បែងដបចាក់អោយរងរបួសធ្ងន់។ ហេតុការណីនេះកើតឡើងនៅវេលាម៉ោ ង២២និង២៥ នាទី យប់ថ្ងៃទី០៤ឧសភាឆ្នាំ២០១៧នៅចំណុ ចភូមិ៣ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ។
ជុំវិញករណីកាប់ចាក់គ្នា បើយោងតាមសំដីលោក វរៈសេនីយ៍ត្រី ភុល ភ័ស្តា អធិការនគរបាលក្រុងព្រះសីហនុ បានអោយដឹងថា ករណីចាក់គ្នានេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័ យម្នាក់បានភ្លាមៗក្នុងចំណោ មជនសង្ស័យចំនួន២នាក់ ដែលបានធ្វើសកម្មភាពចាក់ទៅលើ ជនរងគ្រោះម្នាក់ឯង បន្ទាប់ទាស់សំដីគ្នា មួយប្រាវ។ជនរងគ្រោះមានឈ្មោះ អ៊ុក រ៉ាមី ភេទ ប្រុស អាយុ២២ឆ្នាំ មានមុខរបរជាកម្មកសំណង់ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ នកន្លែងកើតហេតុត្រូវបានជនសង្ស័ យចំនួន០២នាក់ឈ្មោះហ៊ឹម វិឆ័យ ភេទប្រុសអាយុ២៩ឆ្នាំ(ឃាត់ខ្លួ នបានភ្លាមៗ)និងចន្ថា ភេទប្រុស ប្រហែលជាង២០ឆ្នាំដូចគ្នា រត់គេចខ្លួនក្រោយកើតហេតុភ្លាមៗ បានព្រួតគ្នាចាក់នឹងអំបែងដប បន្ទាប់ពីជនរងគ្រោះទាស់សំដីជាមួ យឈ្មោះ ហ៊ឹម វិឆ័យ។
ដោយឡែកបើយោងតាមសាក្សីនៅក្បែរកន្ លែងកើតហេតុ បានអោយដឹងថានៅវេលាមុនកើតហេតុនៅ ចំនុចផ្ទះជួលកន្លែងកើតហេតុ មានពិធីផឹកស៊ី ស្រវឹងជោគជាំរៀងៗខ្លួនទើបបណ្តា លអោយកើតទំនាស់ពាក្យសំដីទៅវិញភា គិជនសង្ស័យនិង ភាគី ជនរងគ្រោះ រហូតធ្វើភាគីជនបង្ករបានយកដបស្រា ដែលកំពុងផឹកវាយបំបែក រួចហើយស្ទុះទៅចាក់លើជនរងគ្រោះតែ ម្តង ឃើញស្ថានភាពនោះ ក៏ត្រូវបាននាក់ជិតខាងស្ទុះមកជួយ នឹងប្តឹងសមត្ថកិច្ច ភ្លាមនោះជនសង្ស័យម្នាក់បានរត់គេ ចខ្លួនមុនសមត្ថកិច្ចមកដល់បន្តិ ច។
ក្រោយកើតហេតុជនសង្ស័យម្នាក់ដែ លបានឃាត់ខ្លួនត្រូវបានបញ្ជូនខ្ ឡួនទៅកាន់ការិយាល័យព្រហ្មទណ្ឌដោ យឡែកជនសង្ស័យម្នាក់ទៀតត្រូវបា នសមត្ថកិច្ចកំពុងតាមរកឃាត់ខ្លួ ន៕ ឆ្លាម សមុទ្រ