ឪពុកស្ដីបន្ទោសរឿងផឹកស្រា ទាញកាំបិតកាប់ស្លាប់ទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសចិត្តឃោឃៅម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនខណះស្រវឹងស្រាជោគត្រលប់មកផ្ទះ ត្រូវឪពុកស្ដីបន្ទោសបន្តិចបន្តួចផ្ទុះកំហឹងបានទាញយកកាំបិតកាប់រហូតដល់ស្លាប់កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ នៅវេលាម៉ោង២៖៤៦នាទី នៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ លី ថែ  អាយុ២៩ឆ្នាំរមុខរបរកសិករ មានទីលនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ។

ចំពោះជនរងគ្រោះជាឪពុកមានឈ្មោះ លី ចាន់ថន អាយុ៥៦ឆ្នាំ មុខរបរ កសិករ មានទីលំនៅនៅភូមិឃុំជាមួយគ្នា ដោយរងរបួសត្រង់កំភូនដៃស្តាំហូរឈាមជាច្រើនបណ្តាលឲ្យស្លាប់នៅនិងកន្លែង។

សមត្ថកិច្ចនគរបាលបន្តថា មុនពេលមានរឿងកាប់សម្លាប់គ្នាកើតឡើង ដោយឈ្មោះ លី ថែ ជនសង្ស័យជាកូនបានផឹកស្រាឡើងស្រវឹង ហើយត្រលប់មកផ្ទះឃើញដើរទ្រេតទ្រូតចង់ដួលទើបបុរសជាឪពុកបានស្ដីបន្ទោសពីរឿងមិនចេះជួយធ្វើការរកស៊ី ចេះតែដើរផឹកស៊ី ដោយសារឪពុកស្ដីឲ្យ ណាមួយជាតិស្រវឹងចូលខ្លួនក៏កើតមានទំនាស់ពាក្យសម្ដីគ្នារហូតដល់ស្ទុះទៅយកកាំបិតកាប់ឪពុកបង្កើតទាល់តែស្លាប់ តែម្ដង ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួនយកទៅសាកសួរអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមច្បាប់ ៕

...

86644602 86644603

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print